ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសដាំដំណាំស្វាយចន្ទី និងវិធីធ្វើជីធម្មជាតិសម្រាប់ការលូតលាស់ល្អ!

29-Jun-2017 03:44 PM

រូបភាព


ដោយ: Uddam

១. ការដាំ និងការរៀបចំរណ្តៅដាំ

ក្នុងការដាំស្វាយចន្ទីនេះត្រូវដាំនៅលើដីព្រៃ ឬដីចំការ។ ក្រោយពីរានរួច កាប់រណ្តៅទំហំ ១ម៉ែត្រ បួនជ្រុង និងជំរៅ ១ម៉ែត្រ។ នៅក្នុងរណ្តៅដាក់សំរាម ស្លឹកឈើងាប់ៗ លាមកសត្វ និងដីព្រៃ (ដីស្រទាប់លើ)។ ជីករណ្តៅជាជួរដោយទុកចន្លោះគុម្ព ៦ម៉ែត្រ និងចន្លោះជួរ ៩ម៉ែត្រ។ ក្រោយពីជីករណ្តៅហើយ យកគ្រាប់ស្វាយចន្ទីទៅដាក់ដាំក្នុងរណ្តៅតែម្តង ឬអាចបណ្តុះកូនពូជជាមុនរឹតតែល្អ។

– របៀបផ្សំជីកំប៉ុស្ត៍ទឹក

ធាតុផ្សំជីកំប៉ុស្តទឹក: ជ្រើសរើសប្រភេទស្លឹកឈើស្រស់ និងទឹក ឬលាយទឹកនោម ។

របៀបធ្វើ: ចិញ្ច្រាំស្លឹកឈើស្រស់ឲ្យល្អិតរួចយកទៅដាក់ នៅក្នុងពាង និងចាក់ទឹកពីលើ ។ រក្សាទុករហូតដល់រយៈពេល ២០ ទៅ ៣០ថ្ងៃ ទើបអាចយកទឹកជីនោះទៅប្រើប្រាស់បាន ។

របៀបប្រើ : គឺយកទឹកជី១ លីត្រលាយជាមួយទឹកធម្មតា ២៥ ទៅ ៣០ លីត្រ ស្រោចទៅលើគល់ស្វាយចន្ទី ។

– របៀបផ្សំជីជំនួយផ្លែ

ធាតុផ្សំ : ជ្រើសរើសប្រភេទផ្លែឈើទុំចាប់ពី ៣មុខឡើងទៅចំនួន ៣គីឡូក្រាម និងទឹកស្កររងូ ១គីឡូក្រាម ។

របៀបផ្សំ : យកផ្លែឈើទុំហាន់ឲ្យល្អិតៗ ។ យកធាតុផ្សំទៅច្របល់ឲ្យសព្វ រួចយកទៅដាក់នៅក្នុងកែវគ្របឲ្យជិតរក្សាទុករយៈពេលពី ១៥ថ្ថៃឡើងទៅអាចយកទៅប្រើបាន ។

របៀបប្រើ : យកទឹកថ្នាំ ១ស្លាបព្រាបាយលាយទឹកចំនួន ១០លីត្រ ឬទឹកជី ១កំប៉ុងទឹកដោះគោ លាយទឹកចំនួន ២០០លីត្រ ។

២. ការថែទាំ

ក្រោយពីដាក់គ្រាប់ដាំហើយគាត់បានធ្វើការស្រោចទឹករហូតដល់ដុះ។ បន្តស្រោចទឹក និងថែទាំនៅរាល់ពេលណា ឃើញគល់ដំណាំ ស្វាយចន្ទីជិតស្ងួតទឹក បូមទឹកស្រោចនៅគល់ឲ្យជោគ ធ្វើបែបនេះនៅរាល់ ២ ទៅ ៣សប្តាហ៍ម្តង។ នៅដំណាក់កាលដំណាំអាយុចាប់ពី ១ឆ្នាំ ឡើងត្រូវធ្វើជីកំប៉ុស្តទឹក និងប្រើជីប៉ូវផ្សំពីរុក្ខជាតិ ដើម្បីជួយជំរុញដល់ការលូតលាស់របស់កូន ស្វាយចន្ទីបន្ថែម ។ ប្រភេទជីដែលត្រូវផ្សំមានដូចខាងក្រោម:

– ថ្នាំពុលធម្មជាតិសំលាប់សត្វកណ្តៀរ

ធាតុផ្សំ : ម្ទេស ១ក្តាប់ដៃ ស្ករត្នោតរងូ ១លីត ទឹកខ្មេះ ១លីត្រ ស្រាស ១លីត្រ ។

របៀបធ្វើ : យកម្ទេសទៅបុកឲ្យម៉ដ្ឋ លាយស្ករត្នោត ចាក់ទឹកចូល និងលាយបញ្ចូលគ្នាឲ្យសព្វ រួចយកទៅស្រោចនៅគល់ស្វាយចន្ទីណាដែលមានសត្វកណ្តៀរស៊ី (ក្នុងការផ្សំត្រូវប្រើស្រោមដៃ ដើម្បីជៀសវាងជាតិម្ទេសជាប់ដៃក្រហាយ)។ ក្រៅពីប្រើថ្នាំធម្មជាតិ គាត់បានយកអំបិលទៅចាក់នៅគល់ស្វាយចន្ទី ដើម្បីបណ្តេញកណ្តៀរ ។

៣. លទ្ធផលទទួលបាន

ដំណាំស្វាយចន្ទីអាចប្រមូលផលបាននៅ អាយុចាប់ពី ១ឆ្នាំឡើងទៅ គ្រាន់តែបានផ្លែតិច ឬច្រើនតែប៉ុណ្ណោះ ។ ប៉ុន្តែចំពោះផ្លែដែលពេញល្អ គឺនៅអាយុ ៣ឆ្នាំ ក្នុងដើមស្វាយចន្ទីចំនួន ៩០០ ដើម អាចប្រមូលផលបាន ២,៥តោន (២៥០០គីឡូក្រាម) ឬប្រហែល ២-៣ គីឡូក្រាម ក្នុង ១ដើម ។ ដោយក្នុង ១គីឡូកាមលក់បាន ៣៩០០រៀល (តម្លៃនេះប្រែប្រួលទៅតាមឆ្នាំ) ។

៤. ការជ្រើសរើសពូជដាំបន្ត

  • ជ្រើសរើសផ្លែទុំល្អ មានគ្រាប់រលោងល្អទុំនៅលើដើម
  • យកគ្រាប់ពូជទៅហាលថ្ងៃឲ្យស្ងួត
  • រក្សាទុកនៅក្នុងបាវ ឬស្មុគនៅកន្លែងដែលពុំមានសំណើមខ្លាំង និងស្ងួតខ្លាំង។ ការរក្សាទុករហូតដល់ពេលដែលត្រូវយកគ្រាប់ទៅដាំ ។

៥. ចំណាប់អារម្មណ៍

ចំពោះការដាំដំណាំស្វាយចន្ទីនេះ វាមានការលំបាកនៅឆ្នាំដំបូង និងការថែទាំ។ ប៉ុន្តែដំណាំនេះមិនធ្វើឲ្យមានភាពរវល់រាល់ថ្ងៃនោះទេក្នុង ១ឆ្នាំ លំបាកតែ ១ ទៅ ២ខែប៉ុណ្ណោះ ។ ដូចនេះ វាជាដំណាំដែលទទួលបានប្រាក់ចំណូល ប្រចាំឆ្នាំ។

សរុបបច្ចេកទេសសំខាន់ៗក្នុងការដាំស្វាយចន្ទីមាន

  • ជីករណ្តៅដាំធំៗ ដើម្បីដាក់ជីធម្មជាតិនៅបាតរណ្តៅឲ្យបានច្រើន
  • ដាំដោយទុកចន្លោះគុម្ពឲ្យបានធំ
  • ថែទាំស្រោចទឹក លះមែក និងប្រើជីទឹកបំប៉នដើម បំប៉នគ្រាប់
  • ការពារកណ្តៀរស៊ីគល់ ដោយប្រើថ្នាំធម្មជាតិ និងប្រើអំបិល ។
  • ☘️ ☘️បច្ចេកទេសដាំដំណាំស្វាយចន្ទី  និងវិធីធ្វើជីធម្មជាតិសម្រាប់ការលូតលាស់ល្អ! ☘️ ☘️

    ???? ????សូមជួយស៊ែរជាព័ត៌មាន និងចំណេះដឹងដល់ប្រជាកសិករយើងផង! ???? ????

     ☘️ ☘️បច្ចេកទេសដាំដំណាំស្វាយចន្ទី  និងវិធីធ្វើជីធម្មជាតិសម្រាប់ការលូតលាស់ល្អ! ☘️ ☘️

    ???? ????សូមជួយស៊ែរជាព័ត៌មាន និងចំណេះដឹងដល់ប្រជាកសិករយើងផង! ???? ????

    ☘️ ☘️បច្ចេកទេសដាំដំណាំស្វាយចន្ទី  និងវិធីធ្វើជីធម្មជាតិសម្រាប់ការលូតលាស់ល្អ! ☘️ ☘️

    ???? ????សូមជួយស៊ែរជាព័ត៌មាន និងចំណេះដឹងដល់ប្រជាកសិករយើងផង! ???? ????

    ☘️ ☘️បច្ចេកទេសដាំដំណាំស្វាយចន្ទី  និងវិធីធ្វើជីធម្មជាតិសម្រាប់ការលូតលាស់ល្អ! ☘️ ☘️

    ???? ????សូមជួយស៊ែរជាព័ត៌មាន និងចំណេះដឹងដល់ប្រជាកសិករយើងផង! ???? ????

 

 

ប្រភព៖ iknow.com