វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ បង្គា ៣០០ក្រាម (បកសំបក), ខ្ញី ហាន់ជាសរសៃៗ ២ស្លាបព្រាបាយ, ស្លឹកខ្ទឹម ២-៣ដើម កាត់ខ្លីៗល្មម, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ប្រេងល្ង កន្លះស្លាបព្រាកាហ្វេ, ម្រេចម៉ត់ បន្តិច, ទឹក ២ស្លាបព្រាបាយ។
វិធីធ្វើ៖
១.យកចានដាក់លាយទឹកស៊ីអ៊ីវ ប្រេងល្ង ទឹក និងម្រេចម៉ត់លាយកូរចូលគ្នាឱ្យសព្វ
២.បន្ទាប់មកយកបង្គារៀបដាក់ចាន រួចយកគ្រឿងដែលលាយហើយស្រោចពីលើឱ្យសព្វ សឹមដាក់ខ្ញី និងស្លឹកខ្ទឹមពីលើ ហើយយកទៅដាក់ចំហុយ (ពេលទឹកកំពុងពុះ) ប្រហែល ១០-១៥នាទី ឆ្អិនជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។