ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

វិធីព្យាជួយព្យាបាលជម្ងឺបេះដូងរីកដោយឱសថធម្មជាតិ! KHMER NATURAL REMEDY FOR CARDIOMEGALY!

04-Jul-2017 02:38 PM

រូបភាព


ដោយ: Uddam

ម្នាស់ ​គឺជា​ផ្លែ​ឈើ​មួយនៃ​តំបន់​ត្រូ​ពិ​ក​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ក្នុង​ពិភពលោក​ ដែលមានរសជាតិជូរ ​ផ្អែម ​ឆ្ងាញ់ពិសា ហើយដែល​សំខាន់​ជាង​នេះ​ទៀត ​ម្នាស់​មាន​ជីវជាតិ និង​អត្ថប្រយោជន៍​យ៉ាងច្រើន​ចំពោះ​សុខភាព។

ខាងក្រោមនេះ ជាវិធី វិធីព្យាជួយព្យាបាលជម្ងឺបេះដូងរីកដោយផ្លែម្នាស់!

រុក្ខជាតិ៖ ម្នាស់ / Pineapple

ព្យាបាលជំងឺ/ Illness ៖ បេះដូងរីក/ cardiomegaly

*អត្ថបទ និងរូបភាពជំនួយដោយ អ៊ាង សុផល្លែត*

By Eang Sophalleth  (www.eangsophalleth.com)

Facebook.com/SOPHALLETH

វិធីធ្វើ/ Instruction៖

ជ្រើសរើសផ្លែម្នាស់ដែលទុំល្អ ធំល្មម

Select a large and ripped pineapple

កាត់ក្បាលវាចេញ

Cut the top tip off the pineapple.

ដុតរហូតដល់ទឹកនៅក្នុងម្នាស់ពុះ ហើយហូរចេញមកក្រៅ

Roast the pineapple until the liquid inside boil and pour out

យកម្នាស់នោះ ពុះជា៤ រួចយកទៅហាលទឹកសន្សើម ១យប់

Take the pineapple and cut into four sections then leave it overnight in open air.

ចិតកន្លែងដែលខ្លោចចេញ យកតែសាច់ដែលនៅល្អ

Remove all the burn spot and take only the flesh that are still good.

ការប្រើប្រាស់/ Usage៖

ហូប ១ថ្ងៃ ១ផ្លែ។

Consume one per day

លទ្ធផល/ Result ៖

ក្រោយពេលហូបអស់ ៣ផ្លែ ត្រូវអោយគ្រូពេទ្យពិនិត្យសិន។ បើឃើញថាមានប្រសិទ្ធិភាពទើបហូបបន្ត ៣ផ្លែទៀត រួចឲ្យគ្រូពេទ្យពិនិត្យបន្តទៀតរហូតដល់បានជាសះស្បើយ។

Go to see the doctor and check after consuming 3 pineapples. If the result is effective you can continue to consume 3 more pineapples then go to see the doctor again and continue to consume until the illness healed.

ប្រការគួរចងចាំ

សម្រាប់អ្នកដែលមិនមានបញ្ហាក្រពះ អាចហូបនៅពេលព្រឹកពោះទទេ ប្រសិនអ្នកដែលមានបញ្ហាក្រពះ អាចហូបក្រោយបាយព្រឹកហើយ

People with no stomachache​ can consume the pineapple in the morning on empty stomach. In contrast, people with stomachache should consume the pineapple after breakfast.

បើហូបជាប់ៗគ្នាច្រើនពេកអាចបណ្តាលឲ្យបេះដូងរួមតូចពេកវិញ។

Over consuming the pineapple can cause the abnormal heart shrink.

 កំណត់ចំណាំ/ Remark៖

សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង/ Please consult with a doctor or a specialist before consuming. This natural treatment can be used when there is no other choices

ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង/ I am sharing this for knowledge and information only.

សូមរក្សារទម្រង់អត្ថបទដើមទាំងស្រុងនូវរាល់ប្រភពដែលយកអត្ថបទខ្ញុំយកទៅផ្សាយបន្ត/ Please reserve the original text for any sharing.

អត្ថប្រយោជន៍ផ្សេងទៀតរបស់ផ្លែម្នាស់ចំពោះសុខភាព៖

ផ្លែម្នាស់​ សម្បូរ​ទៅ​ដោយ​វីតាមីន​ A ​និង​វិតាមីន​ C ​ កាល់ស្យូម​ ផូស្វ័រ​ និង​ប្រូមេ​ឡែន​។ ការ​បរិភោគ​ម្នាស់​ជា​ប្រចាំ​អាច​ជួយ​បង្ការ​នូវ​ជំងឺ​មួយ​ចំនួន​ដូច​ជា ៖ ជំងឺ​រលាក​តម្រង​នោម​  ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ បំបាត់​ការ​ស្រេក​ទឹក​ ប្រឆាំង​រោគ​​ផ្តាសាយ ជួយ​ពង្រឹង​ឆ្អឹង​ ធ្វើ​អោយ​អញ្ចាញធ្មេញ​អោយ​មាន​សុខភាព​ល្អ បន្ថយ​ហានិភ័យ​នៃ​ការ​ងងឹតភ្នែក កាត់​បន្ថយ​ជំងឺ​រលាក​សន្លាក់ ព្រម​ទាំង​ជួយ​រំលាយ​អាហារ​ប្រភេទ​សាច់​បាន​ល្អ​ បំបាត់ជំងឺ​រលាក​បំពង់​ក​ បង្កើន​ការ​បឺត​ស្រូប​យក​អាហារ ​និង​ជួយ​បន្ថយ​កម្តៅ​ក្នុង​រាង​កាយ​។​

ដើម្បីចៀសវាង​ប្រតិកម្ម​ផ្សេងៗ​ អ្នក​បរិភោគ​គប្បី​ចិត​សំបក​ចេញ​ឲ្យ​ស្អាត ​ហើយ ហាន់​ជា​ចំណិតៗ​ រួច​យក​ម្នាស់​ត្រាំ​ក្នុង​ទឹក​អំបិល​ ប្រហែល​៥​នាទី ​ដើម្បី​​កំចាត់​​អង់ហ្សីម​មួយ​ចំនួន​ដែល​បង្ក​ប្រតិកម្ម​។