ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីចិញ្ចឹមកង្កែបក្នុងសំបកកង់ឡាន

06-Jul-2017 10:40 AM

រូបភាព


ដោយ: Uddam

* សម្ភារៈ
១- សំបកកង់ឡាន (សំបកកង់ត្រាក់ទ័រ ចិញ្ចឹមបាន១០០ក្បាល សំបកកង់ឡានដំរីទឹក ឬកុងទេន័រ ចិញ្ចឹមបាន៥០ក្បាល ទំហំសំបកកង់ឡានដែលមានកង់៦ ចិញ្ចឹមបាន ៣០ក្បាល សំបកកង់ឡានធម្មតាដែលមានកង់ ៤ ចិញ្ចឹមបាន ២០ក្បាល)

២- ខ្សាច់គ្រើមៗ

៣- កញ្ច្រែង
៤- កង្កែបពូជ (ទិញកូនកង្កែប)


៥- ចំណីកង្កែប ឬត្រីអណ្តែង
៦- ថាសដាក់ចំណី។

* វិធីធ្វើកន្លែងចិញ្ចឹម៖
១- រកកន្លែងចិញ្ចឹមកង្កែប (ត្រូវពន្លឺព្រះអាទិត្យជាប្រចាំ)
២- ប្រើខ្សាច់គ្រើមមកក្រាលទ្រាប់ កម្រាស់១៥សង់ទីម៉ែត្រ
៣- បន្ទាប់មកយកកញ្ច្រែងមកក្រាលទ្រាប់ផ្ទៃបាត


៤- យកថ្មតូចៗ ល្អិតៗ ចាក់ទ្រាប់ពីលើកញ្ច្រែង កម្រាស់ ៧ សង់ទីម៉ែត្រ
៥- យកកង់ឡានមកដាក់ជាថ្នាក់ (ចំនួន ៣ កង់ឡាន)
៦- យកកូនពូជកង្កែមមកចិញ្ចឹម


៧- យកកញ្ច្រែងមកគ្របពីលើ ដើម្បីកុំឲ្យកង្កែបលោតចេញ។

* ការឲ្យចំណី៖
១- ប្រើចំណីត្រីអណ្តែងគ្រាប់ធំ ឲ្យកង្កែបស៊ី រាល់ពេលព្រឹកល្ងាច ដោយដាក់ថាសជាន់ក្រោម
២- ចំណីបន្ថែម: អាចឲ្យត្រកួនដែលហាន់ល្អិតៗ ឲ្យរៀងរាល់ ២ថ្ងៃម្តង

 
៣- ដាក់ទឹកជាន់ទី១ និង ទី២ ហើយត្រូវបញ្ចូលទឹកថ្មីរាល់ ៣ថ្ងៃម្តង
៤- លាងកង់ឡាន និងឧបករណ៍ឲ្យស្អាយ លាងដោយទឹកស្អាត ឬទឹកអតិសុខុមកាយផ្លែឈើ  (microorganism)


៥- ប្រើភ្លើងបញ្ឆោតសត្វល្អិតឲ្យកង្កែបស៊ី ជាចំណីបន្ថែមដោយដាក់អំពូលនៅលើកង់ឡាននោះ
៦- ពូជកង្កែប អាចរកទិញបាន តាមកសិដ្ឋានទូទៅ
៧- រយៈពេលនៃការចិញ្ចឹម ប្រហែល២ខែ អាចប្រមូលផលបានហើយ។


ប្រភពពី Facebook