វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ ត្រី ១ក្បាលល្មម, ខ្ទឹមចិញ្រ្ចាំ ៣-៤ស្លាបព្រាបាយ, ម្ទេសហាន់ ឬចិញ្រ្ចាំ ២-៣ស្លាបព្រាបាយ, ទឹកអំពិលទុំ ១-២ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយ, ស្ករ ២ស្លាបព្រាបាយ, ទឹកធម្មតា ៣ស្លាបព្រាបាយ។
វិធីធ្វើ៖
១.ធ្វើត្រីអោយស្អាតលាងទឹក ទុកអោយស្រស់ទឹក រួចយកទៅដាក់បំពងឲ្យឆ្អិនក្រៀមល្មមតាមចំណូលចិត្ត
២.ដាំខ្ទះដាក់ប្រេងឆាចូលអោយក្តៅ ដាក់ខ្ទឺមចិញ្រ្ចាំ និងម្ទេសចិញ្រ្ចាំចូលរំលីងអោយឈ្ងុយ រួចដាក់ទឹកត្រី, ទឹកអំពិលទុំ, ស្ករ និងទឹកធម្មតាចូលឆាច្របល់ចូលគ្នាឲ្យសព្វ
៣.បន្ទាប់មកយកត្រីដាក់ចាន រួចស្រោចគ្រឿងដែលឆាហើយចូលពីលើជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។