ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើស៊ុតចៀនស្អំបំពងម្សៅ!

17-Sep-2019 10:39 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ស៊ុត ៤-៥គ្រាប់, ស្អំបេះ ១កូនចានចង្កឹះ, ទឹកត្រី ២ស្លាបព្រាកាហ្វេ, ម្សៅបំពង ១កូនចានចង្កឹះ, ម្សៅកំទេចនំបុ័ង ១កូនចានចង្កឹះ, ស៊ុត ១គ្រាប់ វាយបញ្ចូលគ្នា (សម្រាប់បំពង)។

វិធីធ្វើ៖

១.គោះស៊ុតដាក់ចូលចានវាយបញ្ចូលគ្នា ដាក់ទឹកត្រីចូលវាយចូលគ្នាះអោយសព្វ រួចដាក់ស្អំចូលច្របល់ចូលគ្នា ហើយយកទៅចៀនជាបន្ទះអោយក្រាស់ (ដើម្បីយកទៅបំពង) ឆ្អិនហើយយកមកកាត់ជាដុំៗល្មម (តាមចំណូលចិត្ត)។

២.បន្ទាប់មកយកដុំពងទាដែលចៀនហើយ ដាក់ប្រឡាក់ជាមួយម្សៅបំពង ប្រឡាក់ជាមួយស៊ុត និងប្រឡាក់ជាមួយម្សៅកំទេចនំបុ័ង រួចហើយយកទៅដាក់បំពងអោយក្រៀមល្មម (តាមចំណូលចិត្ត) ជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។