ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
#វិធីបណ្តុះកូនចេកឲ្យបានច្រើន!
*សម្ភារៈត្រូវមាន៖
– ជ្រើសរើសយកគល់ចេកដែលមានអាយុ៧ទៅ៨ខែ
– កាំបិត
– លាយល្បាយដី ជីកំប៉ុស អង្កាមដុត និងកំទេចចំបើង ម្រាប់យកមកដាំ
– កំបោរស្លាម្លូជាថ្នាំការពារការកើតផ្សិត។
*វិធីធ្វើ៖
– ពុះគល់ចេកនោះពី ៤ទៅ១០ ចំណិតមើលតាមទំហំគល់ និងត្រូវពុះយកចំកន្លែងដែលមានភ្នែកពន្លក
– បន្ទាប់មកដាក់វាហាលថ្ងៃប្រមាណ ២០ទៅ៣០នាទី
– បន្ទាប់មកដាក់វាជ្រលក់ក្នុងទឹកកំបោរការពារផ្សិត (លាយចូលគ្នាកម្រិត១ភាគ២០នៃទឹក) រយៈពេល ២០នាទី
– រួចដាក់ដាំនៅទីថ្នាលដែលបានរៀបចំរួចដោយដាក់ដីគ្របពីលើកម្រាស់កន្លះតឹក
– រយៈពេល ១៥ទៅ២០ ថ្ងៃវាចាប់ផ្តើមដុះហើយយើងអាចជីកយកមកដាំក្នុងថង់
– ១០ថ្ងៃក្រោយយើងអាចយកវាទៅដាំបាន។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ kasetorganic