ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសដាំដំណាំទៀប

19-Jul-2017 03:31 PM

រូបភាព


ដោយ: Uddam

* ការរៀបចំរណ្តៅដាំ៖

– ជីករណ្តៅទំហំ៥តឹកx៥តឹកxជម្រៅ៥តឹក

– លាយដី ជីលាមកសត្វ ជីកំប៉ុស្ត៍ និងកំទេចស្លឹករុក្ខជាតិសម្រាប់ដាំ។

* ការរៀបចំដាំ៖

– យកកូនពូជមកដាំដាកដាំស្មើត្រឹមមាត់រណ្តៅ

– យកកូនកាំបិតមុតមកវះថង់កូនពូជពីបាតក្រោមទៅឆ្វេង និងទៅស្តាំ រួចទាញយកថង់ចេញ និងប្រយ័ត្នកុំឲ្យបែកដី បន្ទាប់មកកាយដីលប់ត្រឹមគល់វា

– ដាក់ដី និងជីចូលរណ្តៅរួច យើងត្រូវជីករន្ធបីមុំ រួចដាក់ថ្មល្អិតៗចូលក្នុងមួយរន្ធ១គីឡូក្រាម

– យកបង្គោលចងផ្អោបជាមួយដើមរបស់វាការពារពីការបោកបក់នៃខ្យល់

– គម្លាតពីដើមនីមួយៗគឺ៣ម៉ែត្រ

– យកចំបើងមកគ្របជុំវិញគល់របស់វា រួចស្រោចទឹក។

* ការថែទាំ និងដាក់ជី៖

– ដាក់ជី 15-15-15 កន្លះគីឡូក្រាម ក្នុងមួយដើម ហើយ១ឆ្នាំត្រូវដាក់៣ដងសម្រាប់ការលូតលាស់

– ដាក់ជី 8-24-24 សម្រាប់ជំនួយពេលវាផ្កាឲ្យបានច្រើន​ និងល្អ កម្រិតប្រើ ២-៤គីឡូក្រាមក្នុង១ដើម សម្រាប់រយៈពេល១ឆ្នាំ

– ដាក់ជី 13-13-21 ជំនួយពេលវាចេញក្តិបផ្លែ កម្រិតប្រើ ២-៤គីឡូក្រាមក្នុង១ដើម សម្រាប់រយៈពេល១ឆ្នាំ

– ស្រោចទឹកឲ្យបានគ្រប់គ្រាន់

– ទៀបចាប់ផ្តើមផ្កានៅកំឡុងខែមេសា និងអាចប្រមូលផលបានក្នុងកំឡុងខែកក្កដា រយៈពេល២-៣ឆ្នាំវានឹងចាប់ផ្តើមមានផល។

អត្ថបទដោយ៖ អ៊ាង សុផល្លែត