ឯកសារកសិកម្ម
រូបភាព
-គេអាចដាំទងខ្លីបាន តែទងកាន់តែវែង កាន់តែឆាប់បានផល
-ស្រកានាគ មានឫសរាក់ នៅផ្នែកខាងលើនៃស្រទាប់ដីច្រើន
-ការធ្វើឱ្យមានសំណើមជាប់ជាមួយនឹងការគ្របដីបន្ថែម ដោយប្រើកាកសំណល់រុក្ខជាតិ នឹងជួយឱ្យស្រកានាគ លូតលាស់បានល្អជាប់ជានិច្ច
-ស្រកានាគ ដាំក្នុងថូ ឬក្នុងធុង ក៏ឱ្យផលល្អដែរ តែ ដីត្រូវមានជម្រៅយ៉ាងតិចបំផុត ពី៤ទៅ៥តឹកដែរ
-ការកាត់មែកស្រកានាគចេញខ្លះ នឹងជួយឱ្យផ្លែច្រើន និងផ្លែធំល្អ
*កំណត់សម្គាល់
-ដំណាំស្រកានាគ មិនសូវជាលំបាកក្នុងការថែទាំទេ ឱ្យតែមានទឹកស្រោចម្តងម្កាលនៅរដូវប្រាំង ឬពេលគ្មានភ្លៀង រយៈពេលយូរថ្ងៃ
-លាមកសត្វស្រស់ ក៏យើងអាចយកមកដាក់បំប៉នដល់ដំណាំស្រកានាគដែរ ពោលគឺ វាមិនមែនជាដំណាំរើសជីទេ
-ម្យ៉ាងទៀត ដំណាំស្រកានាគ មិនបានធ្វើឱ្យយើងរវល់ច្រើនទេ គឺយើងអាចមានពេលគ្រប់គ្រាន់ក្នុងការធ្វើការងារផ្សេងៗទៀតបាន
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។