ឯកសារកសិកម្ម
រូបភាព
-ក្រោយពីដាំរយៈពេលពី១-៥ឆ្នាំ ត្រូវតាក់តែងមែក ដោយរក្សាទុកដើមមេនៅផ្នែកកណ្តាល ។
-យកមែកដែលដុះទេខ្លាំង និងត្រង់ឡើងលើលូតលាស់មិនល្អ និងមែកច្រើនគងលើគ្នា ដើម្បីទុកឱ្យមានចន្លោះខ្យល់ចេញចូល ពន្លឺគ្រប់គ្រាន់ និងមែកសំខាន់ៗលូតលាស់រឹងមាំបានល្អ ។
-តាក់តែងមែក ដែលងាប់បាក់ និងមានជំងឺ ឬគ្មានប្រយោជន៍ចេញ ដើម្បីចៀសវាងការស្រូបយកជីជាតិ ឆ្លងពពួកមេរោគផ្សិត និងជាជម្រកសត្វល្អិតចង្រៃ ។
-ត្រូវកាត់ត្រួយតូច ដែលដុះលើមែក ឬដើមចេញ ។ ធ្វើឱ្យសភាពដើមមែក មានលក្ខណៈរឹងមាំ រូបរាងដើមទាំងមូលមានរាងស្អាត ល្អជាប្រចាំ ។
-មែកនៅផ្នែកខាងក្រោម ត្រូវទុកកម្ពស់ពីដីប្រមាណ១ម៉ែត្រ ព្រោះវាអាចឆ្លងជំងឺពីដី បានដោយងាយស្រួល ។
-នៅពេលដែលយើងតាក់តែងមែកទុរេន គួរយកកំបោរក្រហម លាបត្រង់ស្នាមកាត់ដើម្បីការពារមេរោគចម្លង និងបំផ្លាញដើម ។
-ការមិនតាក់តែងមែក ធ្វើឱ្យមែកស្លឹក នៅផ្នែកខាងក្រោម ប៉ះទៅនឹងផ្ទៃដីដែលបង្កលក្ខណៈងាយស្រួល ឱ្យមេរោគផ្សិត នៅក្នុងដីធ្វើការចម្លងមកផ្នែកខាងលើដើម ឬនៅពេលមានភ្លៀងធ្លាក់ វាអាចចម្លងតាមដី ដែលខ្ទាតប្រឡាក់នឹងមែក ឬស្លឹក ៕
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។