ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសយកក្រូចផ្សេងៗមកផលិតជាថ្នាំសម្រាប់ការពារសត្វល្អិត!

21-Jul-2017 05:28 PM

រូបភាព


ដោយ: Uddam

  1. ប្រសិទ្ធភាពលើសត្វល្អិត
    – ចៃ


– ស្រមោចភ្លើង


– រុយ


– កណ្ដៀរ។

  1. សមាសធាតុប្រឆាំងនឹងសត្វល្អិត
    សម្បកផ្លែក្រូច មានផ្ទុកសមាសធាតុ D-Limonene និង Linalool ដែលមានឥទ្ធិពលដល់ប្រព័ន្ធប្រសាទរបស់សត្វល្អិត។
  2. ផ្នែកប្រើប្រាស់
    – សម្បក

ក្រូចឆ្មារ

ផ្លែក្រូចពោធិសាត់

ក្រូចខ្វិច

ក្រូចសើច (មានប្រសិទ្ធភាពខ្លាំងជាងគេ)

ក្រូចថ្លុង

  1. វិធីផ្សំ និងប្រើប្រាស់
    – ចិតយកសម្បកក្រូចដូចដែលបាន រៀបរាប់ខាងលើ ហើយយកសរសៃសចេញ
    – ដាក់សម្បកក្រូចចូលក្នុងក្រឡ ឬ កែវ


– ចាក់ទឹកក្ដៅចូល ក្នុងកម្រិតទឹកក្ដៅ ២ កែវ សម្រាប់សម្បកក្រូច ១ ផ្លែ
– ត្រាំល្បាយរយៈពេលមួយយប់
– សម្រិត ឬ ច្រោះយកទឹកថ្នាំសម្រាប់ប្រើប្រាស់បាញ់លើសត្វល្អិត។

  1. កំណត់សំគាល់

– ប្រសិទ្ធភាពថ្នាំពុលនឹងកើនឡើងនៅពេលលាយជាមួយទឹកសាប៊ូម្សៅ។

 

ប្រភព៖ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/សេវាកម្មប្រឹក្សានិងរៀបចំគំរោង