ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសដាំក្រូចពោធិ៍សាត់!

22-Jul-2017 12:02 PM

រូបភាព


ដោយ: Uddam

#បច្ចេកទេសដាំក្រូចពោធិ៍សាត់

ចែករំលែកបន្តជាចំណេះដឹង!

– អត្ថបទដោយ៖ អ៊ាង សុផល្លែត

Facebook.com/SOPHALLETH

* ប្រភេទដីដែលដាំបានល្អ៖

– ជាប្រភេទដីទួលមិនដក់ទេក ដីមានស្រទាប់លើធូរ ស្រទាប់បន្ទាប់ជ្រៅហើយស្រោះទឹក ដីមានជីវជាតិច្រើន និងជាដំបន់សំបូរភ្លៀងធ្លាក់ នៅតាមតំបន់ដងទន្លេ ដែលភាគច្រើនគេដាំវាបានផលល្អនៅខេត្តបាត់ដំបង។

* ការបំបៅពូជដាំ៖

– វិធីដាំគឺត្រូវជ្រើសរើសដើមណាដែលផ្លែល្អ បានច្រើនផ្សាំមែកមានសុខភាពល្អទំហំប៉ុនចង្អុលដៃយកមកដាំ

– យកប្ររែង១ម៉ែត្រពីកន្លែងត្រូវផ្សាំទៅចុងមែក

– យកកាំបិតចិតសំបកជុំវិញចេញប្រវែងប្រមាណ២ថ្នាំងដៃ រួចទុកចោលឲ្យវាស្ងួតរយៈពេល១អាទិត្យ

– យកដីដែលមានជីវជាតិ លាយជាមួយជីធម្មជាតិស្ងួតយកមកច្រកថង់រួចវះចងផ្អោបជុំវិញកន្លែងដែលចិតសំបកនោះ (ត្រូវលាបថ្នាំជំនួយឬសផង) រួចត្រូវផ្តល់ទឹកឲ្យវាសើមជាប់ជានិច្ច

– រយៈពេល១ខែវានឹងដុះឬស ហើយយើងអាចកាត់វាយកទៅបណ្តុះក្នុងថង់ស្រោចទឹកជាប្រចាំរយៈពេលកន្លះខែក្រោយយើងអាចយកទៅដាំបាន។

* វិធីដាំ៖

– កាប់រណ្តៅទំហំ៣តឹកបួនជ្រុង ជម្រៅ៣តឹក រួដាក់ជីលាមកសត្វស្ងួត លាយជាមួយកំទេចស្លឹកឈើ

– រួចដាក់កូនក្រូចដាំយលគល់ត្រឹមមាត់រណ្តៅ រួចដាំបង្គោលមែកឈើចងផ្អោបជាមួយដើមការពារការរលំ

– ចន្លោះពីដើមនីមួយៗគឺ ៤-៦ម៉ែត្រ ដើម្បីឲ្យវាលូតលាស់បានល្អ ផ្លែបានច្រើន ងាយប្រមូលផល និងមិងាយឆ្លងជម្ងឺពីគ្នា។

* ការថែទាំ៖

– ត្រូវផ្តល់ទឹកជាប្រចាំនៅពេលដែលវាស្ងួត និងការដាក់ជីធម្មជាតិ

– ក្រូចមានជម្ងឺងាប់ស្លឹកពីចុងមែកមកដើម និជម្ងឺចេញជ័រតាមដើម យើងត្រូវកាត់មែកណាដែលមានជម្ងឺងាប់ស្លឹកនេះចេញដើម្បីកុំឲ្យវាឆ្លង រួចលាប និងបាញ់ថ្នាំកសិកម្មដើម្បីបំប៉នវាវិញ

– ត្រូវកាត់ចុងមែកចេញ និងមែកដែលលូតលាស់មិនសូវល្អចេញជារៀងរាល់ឆ្នាំ

– រយៈពេល៣ឆ្នាំវានឹងចាប់ផ្តើមមានផ្លែ។

☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។