ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
#របៀបធ្វើថ្នាំព្យាបាលសត្វពីបន្ទាលកន្ទុយក្រពើ
* ធាតុផ្សំ៖
– កន្ទុយក្រពើ ២ធាងធំៗ
– មេថ្នាំការពារសត្វឈឺ ១០cc
– ទឹក ៥លីត្រ
– ស្ករងូរ ១០cc ។
* វិធីធ្វើ៖
– យកទឹកចំនួន ៥លីត្រ យកទៅដាំឲ្យពុះ
– យកប្រទាលកន្ទុយក្រពើចិញ្ច្រាំឲ្យល្អិតរួចដាក់ចូលឆ្នាំងនោះស្ងោររយៈពេលប្រមាណ១០នាទី
– យកឆ្នាំងទឹកដែលដាំពុះនោះមករក្សាឲ្យត្រជាក់
-ដាក់ស្ករងូរ ១០cc និងមេថ្នាំការពារសត្វ ១០cc ចូល
– ផ្អាប់ទុករយៈពេល៧ថ្ងៃ។
* វិធីប្រើ៖
-យកទឹកថ្នាំខាងលើចំនួន ២ស្លាព្រាបាយ លាយជាមួយទឹក៥លីត្រ
-យកវាដាក់ឲ្យសត្វចិញ្ចឹមរបស់យើងផឹក ឬលាយជាមួយចំណីឲ្យវាស៊ី នោះវាធ្វើឲ្យសត្វចិញ្ចឹមរបស់យើឆាប់ធំធាត់ និងមិនងាយឈឺ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ លោក ចាវ ប៉េងណាំ