ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
☞ វិធីដាំចេកអោយចេញផ្លែទៅទិសតែមួយងាយស្រួលប្រមូលផល!
១.ជ្រើសយកដើមចេកដែលធំល្មមមកដាំ
២.យកកាំបិតមកកាត់បញ្ឆិតត្រង់គល់
៣.រៀបចំរណ្ដៅដាំអោយត្រង់ជាជួរ
៤.ពេលដាំដាក់ខាងដែលយើងចិតបែមុខទៅទិសណាមួយក៏បាន (បែទៅអោយត្រង់ជួរ)។
ប្រយោជន៍គឺចេកដែលដាំរបៀបនេះវានឹងចេញផ្លែត្រង់ជួរ (គឺវាមិនចេញទៅឆ្វេងទៅស្ដាំ)។
ឧទាហរណ៍ៈ បើដាំដាក់ខាងចិតបែមុខទៅខាងកើត ផ្លែចេកនឹងចេញផ្លែទៅខាងលិច។
បើយើងចង់ដឹងថាវិធីនេះប្រើផលឬអត់ សូមធ្វើការដាំសាកល្បងមួយ ឬពីរដើមសិន។
ប្រភពៈ Vuthy ka sy kor