ឯកសារកសិកម្ម
រូបភាព
បច្ចេកទេសដាំត្រឡាចមួយគុម្ពបាន ១០០-១៦០ផ្លែ
សូមជួយចែករំលែកបន្តជាចំណេះដឹងដល់កសិករយើង
* ការរៀបចំរណ្តៅសម្រាប់ដាំ៖
– យើងត្រូវកាប់រណ្តៅទំហំ ៤០ សង់ទីម៉ែត្រ ៤ ជ្រុងក្នុងជម្រៅកន្លះម៉ែត្រ
– បើយើងដាំនៅខែប្រាំងត្រូវយកកម្ទេចកម្ទីសំរាមដុតដាក់ក្នុងរណ្តៅ តែបើនៅខែវស្សាត្រូវបាចកំបោរសក្នុងរណ្តៅមុនពេលដាំ។
* ការរៀបចំគ្រាប់ពូជសម្រាប់ដាំ៖
- គ្រាប់ពូជមុនពេលដាក់បណ្តុះយើងត្រូវយកទៅហាលថ្ងៃជាមុនសិន ដើម្បីជាការដាស់ដំណេកវា
– បន្ទាប់មកយកទៅត្រាំទឹកមួយយប់រួចយកទៅកប់ក្នុងដីកន្លះថ្ងៃថែមទៀត រួចយកទៅបណ្តុះក្នុងកន្ទោងបណ្តុះកូនសិន ការធ្វើបែបនេះគ្រាប់ត្រឡាចនឹងអាចឆាប់ដុះគឺក្នុងចន្លោះពេលពី ៨ ទៅ ១២ ថ្ងៃប៉ុណ្ណោះ
– នៅពេលវាដុះបានស្លឹកពីរ ទើបយើងយកវាទៅដាំក្នុងរណ្តៅដែលយើងបានរៀបចំនោះ
– ក្រោយពីដាំរួចយើងត្រូវអនុវត្តបីជំហាន៖
» គឺជំហានទី ១ ពេលកូនត្រឡាចដុះលូតលាស់បាន ៧ សន្លឹក យើងត្រូវក្ដិចត្រួយវាម្តង ក្រោយមកយើងនឹងបាន ទទួលទងថ្មីចំនួនបីបន្ថែមទៀត។
» ជំហានទី ២ ទងដែលបែកចេញនោះ នៅពេលវាលូតលាស់បាន ៧ ស្លឹកយើងបន្តអនុវត្តដូចជំហានទី ១ ទៀត ពេលនោះយើងនឹងបានទងថ្មីចំនួន ៧ បន្ថែមទៀត។
» ជំហានទី ៣ យើងនៅតែបន្តអនុវត្តដូចជំហានទី ១ និង ទី ២ ដដែល ហើយពេលនោះ យើងនឹងបានទទួលទងថ្មីពី ៣០ ទៅ ៣៥ ទង។ ដូច្នេះវាជាដំណាក់កាលដែលយើងត្រូវបន្ថែមជីធម្មជាតិ ដើម្បីជួយទ្រទ្រង់ការលូតលាស់របស់វា។
» ការដាក់ជីនេះ យើងត្រូវដាក់នៅសងខាងចេញពីរណ្តៅត្រឡាចពី ៣០ ទៅ ៥០ សង់ទីម៉ែត្រ មានដូចជាជីកំប៉ស្ត៍ លាមកសត្វ និងកំទេចស្លឹកឈើ និងស្រោចទឹកជាប្រចាំ ធ្វើបែបនេះត្រឡាចលូតលាសបានល្អ មានរយៈពេលយូររហូតដល់ជាង ២ ខែ ហើយក៏ជាដំណាក់កាលដែលត្រឡាចចាស់ទង និង ចាប់ផ្តើមចេញផ្កា និងផ្លែដែរ។
– ក្រោយពីដាំបានរយះពេល៣០ទៅ៤៥ថ្ងៃ អាចប្រមូលផលបានហើយ។
អត្ថបទដកស្រង់៖ ប្រជាប្រិយ
បទពិសោធន៍របស់កសិករ លោក រស់ ម៉ៅ