ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
* វិធីធ្វើ៖
– កាត់យកចុងមែកពូជស្វាយដែលចង់បាន ពីមែកដែលមានសុខភាពល្អ និងដើមដែលធ្លាប់មានផ្លែរួច
– កាត់យកប្រវែងប្រមាណ១តឹកជាងបន្តិច
-កាត់ផ្នែកគល់តបស់វាជាចំណិតត្រសក់ប្រវែងប្រមាណកន្លះតឹក
– ជ្រើសរើសមែកនៅលើដើមដែលចង់ផ្សាំ ដោយមានទំហំប្រហាក់ប្រហែលគ្នា
– ចិតសំបកមែកនៅលើដើមជាចំណិតត្រសក់ឲ្យបន្ស៊ីគ្នាជាមួយមែកពូជ
- កាត់ចុងខាងលើចោលដោយទុកប្រមាណកន្លះតឹក
– យកមែកពូជនោះត្រាំទឹករយៈពេល៥នាទី
- ចងផ្អោបជាប់គ្នាត្រង់កន្លែងដែលចិតនោះ ហើយយកស្កុតប្លាស្ទិចថ្លាមកចងរុំវាឲ្យតឹង និងជិត។
– រយៈពេលប្រមាណ៣អាទិត្យ នឹងបាននូវពូជស្វាយជាច្រើនប្រភេទដែលអ្នកចង់បាននៅលើដើមតែមួយ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត