ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

ចំណាយពេលរហូត ៦ឆ្នាំ សិក្សាពីរបៀបដាំ ចេកណាំវ៉ាតឿ ដែលមានលក្ខណៈពិសេសធននឹងអាកាសធាតុ លិចទឹក មិនរើសដី ពិសេសអាចប្រើជាចំណីសត្វទាំ ជ្រូក មាន់ទា គោ ក្របី ត្រីថែមទៀត!

31-Jul-2017 12:36 PM

រូបភាព


ដោយ: Uddam

សូមកោតសរសើរចំពោះលោក Sok Borin ដែលបានចំណាយពេលរហូត ៦ឆ្នាំ សិក្សាពីរបៀបដាំ ចេកណាំវ៉ាតឿ ដែលមានលក្ខណៈពិសេសធននឹងអាកាសធាតុ លិចទឹក មិនរើសដី ពិសេសអាចប្រើជាចំណីសត្វទាំ ជ្រូក មាន់ទា គោ ក្របី ត្រីថែមទៀត!

សូមជួយស៊ែរដើម្បីជាកម្លាំងចិត្ត និងជាចំណេះដឹង ព័ត៌មានដល់ប្រជាកសិករយើងផង!

យោងតាមប្រភពហ្វេកប៊ុករបស់លោក Sok Borin ( Sok Borin Handicraft) លោកបានលើកឡើងថា “ ការសិក្សារពីការដាំចេកណាំវ៉ារយៈពេល ៦ឆ្នាំមកនេះ បានរកឃើញណាំវ៉ាតឿ ដែលមានសក្តានុពលជាងគេ ដុះមិនរិះដី ធននឹងអាកាសធាតុក្តៅ ដាំដុះលើដីស្រែបាន លិចទឹករយៈពេលខ្លី ខ្យល់មិនរលំ ដាំបានញឹក អាចដាំស្មៅ នៀពៀ ជាចំណីគោ កាកសំណល់ចេក ធាង ដើម ជាចំណីមាន់ ទា ជ្រូក ត្រី គោក្របី ។ “

 

ក្នុងផុសមួយទៀតរបស់លោក Sok Borin ក៏បានលើកឡើងថា  “កត្តាជំនឿអវិជ្ជមានបានដក់ជាប់នៅផ្នត់គំនិត ប្រជាជនកម្ពុជា ក្នុងវ័យ កណ្តាល និងវយ័ ចាស់ ។ ការដាំចេកណាំវ៉ាតឿ មានជំនឿថា រកស៊ីជួញដូរមិនរីកចំរើន ធ្វើការងារមិនឡើងបុណ្យ សក្ត ជំនឿបែបនេះហើយ បានជាចេកណាំតឿមិនសូវមានដាំនៅប្រទេសកម្ពុជា បែជាដាំនៅប្រទេសវៀតណាមនៅតំបន់ទំនាបក្រោមកម្ពុជា មានការដាំដុះច្រើន តាមបែបគីមីនាំចូលមកកម្ពុជារាប់តោនក្នុងមួយថ្ងៃៗ ។ “

សូមពិនិត្យមើលវីដេអូចែករំលែកពីលោក Sok Borin អំពីវិធីសាស្ត្រដាំ ចេកណាំវ៉ាតឿ ខាងក្រោម៖

 

ប្រភព៖ ហ្វេកប៊ុក លោក Sok Borin (Sok Borin Handicraft)