វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ សាច់ត្រីសុទ្ធ ១គីឡូ ហាន់ជាដុំៗ, គ្រឿង បុកម៉ត់, ម្ទេសឆ្អើរ ចិញ្ច្រាំម៉ត់, ពងមាន់ ២គ្រាប់, ទឹកខ្ទិះដូង ៣០០មីលីលីត្រ, ទឹកត្រី ៥ស្លាបព្រាបាយ, អំបិល ១ស្លាបព្រាកាហ្វេ, ស្ករ ២ស្លាបព្រាបាយ, ម្សៅមី ១ស្លាបព្រាបាយ, ទឹក, ស្លឹកក្រូចសើច ហាន់ជាសរសៃៗ, ម្ទេសប្លោកទុំ ហាន់ជាសរសៃៗ, ដូងខ្ចី សម្រាប់ដាក់អាម៉ុក។
វិធីធ្វើ៖
១.ដាំខ្ទះដាក់ប្រេងចូលឱ្យក្តៅ ដាក់ម្ទេសឆ្អើរចូលឆាឱ្យចេញពណ៌ក្រហមល្អ រួចដាក់គ្រឿងបុកចូលឆាចូលគ្នាឱ្យឈ្ងុយ ហើយដាក់ខ្ទិះដូងចូលកូរឱ្យសព្វល្អ
២.បន្ទាប់មកដាក់ទឹកត្រី ស្ករ និងអំបិលចូលកូរឱ្យសព្វ រួចដាក់សាច់ត្រីចូលច្របល់ចូលគ្នាឱ្យសព្វ
៣.យកខ្ទិះដូង ១០០មីលីលីត្រ លាយជាមួយទឹក ពងមាន់ និងម្សៅមីកូរចូលគ្នាឱ្យសព្វ ចាក់ចូលឆាជាមួយសាច់ត្រីរហូតទឹកឡើងខាប់ៗ រួចលើកចុះ
៤.រួចរាល់ហើយយកសាច់ត្រីដែលឆាជាមួយគ្រឿងហើយចាក់ចូលផ្លែដូង ហើយយកទៅចំហុយរយៈពេល ១០-២០នាទី ឆ្អិនល្អហើយរោយសរសៃស្លឹកក្រូចសើច និងម្ទេសប្លោកពីលើ ដើម្បីលំអជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។