ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
☞☞រកបានហើយ បងប្អូនដែលចង់ចេះធ្វើចំណីត្រី!
☞ វិធីផ្សំចំណីត្រីធម្មជាតិចំណាយអស់តិច និងធ្វើឲ្យត្រីឆាប់ធំធាត់
ជួយស៊ែរ ចែករំលែកបន្តដល់កសិករយើងផង!
អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
* ធាតុផ្សំមាន៖
- កន្ទក់២បាវជី
- កាកដូង១បាវជី
- សាច់ត្រីម៉ដ្ឋ៦គីឡូក្រាម
- សណ្តែកសៀងកិន ៦គីឡូក្រាម
- អតិសុខុមប្រាណ EM ១លីត្រ
- ស្ករងូ ១គីឡូក្រាម
- ប្រេងសណ្តែក១-២លីត្រ។
* វិធីធ្វើ៖
- លាយធាតុផ្សំពី១-៤ និងប្រេងសណ្តែកចូលគ្នាឲ្យសព្វ
- លាយអតិសុខុមប្រាណ EM ១លីត្រ និងស្ករងូ ១គីឡូក្រាម ជាមួយទឹក២០លីត្រ ទុករយៈពេល១២ម៉ោង
- បន្ទាប់មកយកល្បាយទាំងអស់ លាយជាមួយទឹក២០លីត្រខាងលើកូរឲ្យល្បាយសព្វ រួចធ្វើជាគ្រាប់តូចៗដើម្បីដាក់ជាចំណីត្រី
- ហាលវាឲ្យស្ងួតរយៈពេល២ថ្ងៃយើងអាចយកមកប្រើបានហើយ យើងអាចរក្សាវាទុកប្រើបានរយៈពេល២ខែ។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។