ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសចិញ្ចឹមកំពិសក្នុងលូ

02-Aug-2017 04:17 PM

រូបភាព


ដោយ: Uddam

ចែករំលែកចំណេះដឹង គន្លិះបច្ចេកទេសចិញ្ចឹមកំពិសក្នុងលូផង ដើម្បីបងប្អូនយើងបង្កើនប្រាក់ចំណូលបន្ថែមផង!

វិធីងាយៗ មិនបាច់មានដីធំក៏បងប្អូនអាចរកប្រាក់បានស្រួលដែរ!

បច្ចេកទេសចិញ្ចឹមកំពិសក្នុងលូ ឲ្យតែមានមិនខ្វះអ្នកទិញនោះទេ!

ជួយចែករំលែកជាចំណេះដឹងនេះផងសដើម្បីឲ្យបងប្អូនកសិករបង្កើនប្រាក់ចំណូល!

អត្ថបទដោយ អ៊ាង សុផល្លែត

មិនត្រូវការទីកន្លែងធំទូលាយក៏យើងអាចចិញ្ចឹមបាន ងាយស្រួលធ្វើជាលក្ខណៈគ្រួសារដើម្បីបង្កើនប្រាក់ចំណូល។

ការរៀបចំកន្លែងចិញ្ចឹម

-រៀបចំលូដែលមានមុខកាត់១ម៉ែត្រ យកលូចាស់ៗដែលប្រើរួចសាបជាតិស៊ីម៉ងត៍ ប្រសិនបើលូថ្មីត្រូវត្រាំទឹកចោលរយៈពេល១០ថ្ងៃសិន រួចចាក់បិតបាតរបស់វាកុំឲ្យជ្រាប់ទឹកចេញ

-អាចធ្វើនៅកន្លែងដែលមានម្លប់ខ្លះ មិនត្រូវថ្ងៃខ្លាំងពេក

-ដាក់ទឹកបញ្ចូលកម្ពស់៤តឹក និងដាក់ដាំចក ឬក៏កំប្លោកមួយចំនួន ដើម្បីជាជម្រក និងបង្កើតអុកស៊ីសែន ហើយទុកវាចោលរយៈពេលប្រមាណ១០ថ្ងៃ

-ដាក់មេកំពិសដែលមានពងស្រាប់ប្រមាណ១០ក្បាល ឬមិនទាន់មានពងក៏បាន និងឈ្មោលប្រមាណ៥ក្បាលក្នុងលូមួយ (អាចទិញយកមកពីទីផ្សារ កំពិសឈ្មោលមានមាឌតូចជាងកំពិសញី និងមិនមានសំបុកពងនៅពោះវាទេ)។

ការឲ្យចំណី

-ស្ងោរពងទាចំនួន២គ្រាប់ យកតែស្នូលក្រហម បំបែកវាជាដុំៗហើយយកទៅក្នុងលូជា៣កន្លែង ឲ្យចំណីចំនួន ២-៣ដងក្នុងមួយថ្ងៃ

-អាចប្រើចំណីបន្ថែមខ្លះៗដូចជាកាកសំណល់ត្រីសាច់ផ្សេងៗ។បច្ចេកទេសដែលអាចជួយឲ្យកំពិសឆាប់ពង គឺ

-យើងត្រូវដាក់ឧបករណ៍បាញ់ខ្យល់ទឹកក្នុងលូនោះវិលចុះឡើងរយៈពេលប្រមាណ ១០-២០ នាទីក្នុង១ថ្ងៃ ព្រោះកំពិសវាចូលចិត្តទឹកដែលមានលំហូរ ដែលធ្វើឲ្យវាឆាប់កកើតពង-ត្រវប្តូរទឹករាល់២អាទិត្យម្តង

-ដើម្បីឲ្យកំពិសឆាប់ធំធាត់យើងត្រូវលាយទឹក EM ១ស្លាព្រាបាយ ស្ករងូ១ស្លាព្រាបាយ លាយជាមួយទឹក១លីត្ររក្សានៅកន្លែងម្លប់ចំនួន១អាទិត្យ រួចចាក់កន្លះលីត្រចូលក្នុងលូ ដែលវាអាចជួយសម្លាប់មេរោគ ហើយធ្វើឲ្យកំពិសឆាប់ធំធាត់លឿន

-កំពិសត្រូវការរយៈពេលប្រមាណ ១ខែជាងទៅ២ខែសម្រាប់ការធំពេញវ័យ ហើយវាត្រូវការរយៈពេលប្រមាណ ៤ខែទើបអាចប្រមូលផលបាន។

សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។