ឯកសារកសិកម្ម
វិធីសាស្ត្រក្នុងការថែរក្សាកូនដំណាំបណ្តុះដោយគ្រាប់ឲ្យបានត្រឹមត្រូវ និងលូតលាស់បានល្អ
រូបភាព
-យកតែគ្រាប់ថ្លោស ពេញល្អទៅសាប
-សាបស្តើងៗល្មម ដើម្បីឱ្យកូនដំណាំអាចរីកមាឌបានល្អ
-នៅពេលសាប កុំឱ្យគ្រាប់កប់ជ្រៅពេក ជម្រៅនៃការកប់ អាស្រ័យលើទំហំរបស់គ្រាប់
-ប្រើជីកំប៉ុស្តរោយលើផ្ទៃខាងលើរបស់ថ្នាលមុននឹងសាប
-ថែរក្សាថ្នាលឱ្យបានល្អ ពិសេសការពារកុំឱ្យមានទឹកដក់ជាំខ្លាំង ឬរាំងស្ងួតខ្លាំង ក៏ដូចជាទទួលបំផ្លាញពីសត្វល្អិត និងជំងឺ ក៏ដូចជាការបំផ្លាញពីសត្វផ្សេងៗទៀត
-ដកតែដើមថ្លោសទៅដាំ
-ពេលដក ការពារកុំឱ្យមានការប៉ះពាល់ខ្លាំងដល់ឫស ដោយដកថ្នមៗ ហើយមានដោយដីជាប់ទៅជាមួយខ្លះៗ និងការពារកុំឱ្យឫសកូនដំណាំប៉ះពន្លឺថ្ងៃខ្លាំងពេលដកទៅដាំ
-ដកកូនភ្លាម យកទៅដាំ ឬស្ទូងភ្លាម កុំទុកយូរចាំឱ្យស្រពោនអន់ដើម
-ដាំដោយថ្នមៗ ហើយកុំកប់ឫសកូនដំណាំជ្រៅពេក
-យកល្អ ដាំនៅពេលថ្ងៃល្ងាច ដើម្បីកុំឱ្យដំណាំរងនូវពន្លឺថ្ងៃខ្លាំងពេក
-ដាំហើយ យកល្អ គ្របគល់ ដើម្បីរក្សាសំណើមឱ្យបានល្អ
-ក្នុងរយៈពេល២-៣ថ្ងៃដំបូង គួរគ្របកូនដំណាំតាមរយៈការប្រើស្លឹកដូង ឬសម្ភារៈស្រដៀងនេះ ។ ការគ្របនេះ ធ្វើនៅពេលថ្ងៃ ពិសេសថ្ងៃត្រង់ និងថ្ងៃរសៀល ក៏ដូចជា ពេលដែលយើងបារម្ភថា អាចមានភ្លៀងធ្លាក់ខ្លាំង ។
ចំណាំ៖ ត្រូវរង់ចាំពេលដកកូនដំណាំទៅដាំ កូនដំណាំទាមទារឱ្យមានការថ្នាក់ថ្នមប្រៀបដូចជាក្មេងតូច ឬកូនង៉ែត ហើយការពារកុំឱ្យឫសត្រូវកម្តៅថ្ងៃ ។ លៃយ៉ាងណា កុំឱ្យមានទឹកដក់ជាប់យូរ និងដីស្រទាប់លើមានភាពសើមជាប់ជានិច្ចពេក ។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។