ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
- សមាសធាតុប្រឆាំងនឹងសត្វល្អិត
ស្លឹកទៀប មានផ្ទុកនូវសមាសធាតុ Alkaloids រីឯគ្រាប់ទៀប មានផ្ទុកសមាសធាតុឈ្មោះថា Acetogenins ដែលបង្អាក់សកម្មភាពក្នុងការផលិតថាមពលរបស់សត្វល្អិត។
2. ផ្នែកប្រើប្រាស់
- ផ្លែខ្ចី
- គ្រាប់
- ស្លឹក
- ឫស។
3. វិធីផ្សំ និងវិធីប្រើប្រាស់
ក. ថ្នាំផ្សំពីស្លឹកទៀប
- ហាន់ស្លឹកទៀបស្រស់ ទម្ងន់កន្លះ (០.៥) គីឡូក្រាម
- ស្ងោរស្លឹកទៀបជាមួយទឹក ២លីត្រ រួចរម្ងាស់ឲ្យនៅសល់ត្រឹមតែកន្លះលីត្រ
- ច្រោះល្បាយចម្រាញ់យកទឹកមេថ្នាំ
- លាយទឹកមេថ្នាំ ជាមួយទឹកចំណុះ ១០-១៥ លីត្រ រួចស្រោច ឬបាញ់លើរុក្ខជាតិដែលទទួលរងការបំផ្លាញពីសត្វល្អិត។
ខ. ថ្នាំផ្សំពីគ្រាប់ទៀប
- យកគ្រាប់ទៀបទម្ងន់ ៥០០ ក្រាម (០.៥ គីឡូក្រាម) មកកិន ឬបុកឲ្យម៉ដ្ឋ
- យកគ្រាប់ទៀបម៉ដ្ឋខាងលើ លាយជាមួយទឹក ២០ លីត្រ រួចរក្សាទុក ១-២ ថ្ងៃ
- យកទឹកថ្នាំខាងលើ បាញ់ទៅលើរុក្ខជាតិដែលទទួលរងការបំផ្លាញពីសត្វល្អិត។
4. ប្រសិទ្ធភាពលើសត្វល្អិត
- ចៃ
- កណ្ដូប
- មមាចត្នោត
- មមាចខៀវ
- អណ្ដើកមាស។
ប្រភព៖ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/ សេវាកម្មប្រឹក្សា និងរៀបចំគំរោង