ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីបំបៅមែកល្មុតសម្រាប់យកទៅដាំ!

04-Aug-2017 02:46 PM

រូបភាព


ដោយ: Uddam

វិធីបំបៅ​មែក​ល្មុត​សម្រាប់យកទៅដាំ!

  • ជ្រើសរើសមែក​បំពង់​ដែលយើងចង់បាន ដែលធ្លាប់មានផ្លែស្រាប់
  • ចៀរ​សំបក​ជុំវិញ​មែក​ប្រវែង ១តឹក ហើយ​កោស​រំអិល​ចេញ​ដើម្បី​កុំឲ្យ​រលួយ​ត្រង់​មុខ​ចៀរនោះ
  • តាម​បទពិសោធន៍​ឃើញថា កាលណា​មិន​បាន​កោស​រំអិល​ចេញ វា​មិន​ដុះ​ឫស​ទេ
  • ក្រោយ​ពី​ទុក​ ​ចោល​រយៈពេល ២ ទៅ ៣ ថ្ងៃ ដើម្បី​ឲ្យ​មុខចៀរ​ស្ងួត​ទើប​​យក​ដី​ដែល​មាន​ជីជាតិ​មក​រុំ​បិទ​ ជាមួយនឹង​ថង់ប្លាស្ទិក ដោយ​ចងរិត​ ​ឲ្យ​ណែននៅ​ផ្នែក​ខាងលើ កណ្តាល ខាងចុង
  • បន្ទាប់មក ត្រូវចាប់ផ្តើម​បន្តក់​ទឹក​ជាប់​ជា​រៀងរាល់ថ្ងៃ រហូត​ដល់​ដុះ​ចេញ​ឫស​ ​សៗ ទើប​ពន្យារ​ការ​បន្តក់​ទឹក​មក​នៅត្រឹម ២ ទៅ ៣ ថ្ងៃ​ម្តង
  • ក្រោយ​ពី​បំបៅ​ហើយ​រយៈពេល​មួយ​ខែ គេ​សង្កេត​ឃើញ​ឫ​សសៗ ដុះ​ចេញមក ហើយ​បន្ត​ទុក​រហូត​ដល់ ២ ឬ ៣ ខែ​ទៀត ទើប​កាត់​យក​ទៅ​ដាំ។ កាលណា​យើង​ឆាប់​កាត់​យក​ទៅ​ដាំ​ពេក​អាច​បណ្តាល​ឲ្យ​ដើ​មអន់។​

 

** មានវិធីមួយទៀតដែលមានលក្ខណៈប្រហែលគ្នា គឺ

  • ​ជ្រើសរើស​មែក​បំពង់​ដូចគ្នា
  • ​ក្រោយពី​ចៀរ​ ​សំបក​ក្រឡឹង​ជុំវិញ​មែក​ប្រវែង​កន្លះ​តឹក​ហើយ យក​ខ្លាញ់គោ (​ខ្លាញ់​ដុំ​) មក​ជូត​កន្លែង​ចៀរ​សំបក​ដើម្បី​ឲ្យ​ឆាប់​ដុះ​
  • យក​ដី​ ​ដែល​មាន​ជីជាតិ​មក​បិទ បន្ទាប់មក​យក​ស្រកីដូង​មក​រុំ​ចង​បិទ​ពី​ក្រៅ​ឲ្យ​ជាប់ ចង​សងខាង។​
  • ​ក្រោយ​ពី​បំបៅ​ហើយ​ភ្លាម ត្រូវបន្តក់​ទឹក​ព្រឹកល្ងាច​រយៈពេល​មួយអាទិត្យ រួច​ពន្យារ​ការ​ស្រោច​ទឹក​ពីរ​បី​ថ្ងៃ​ម្តង

 

  • ​ការ​បំបៅ​នេះ ទុក​រហូត​ដល់​មួយ​ខែ​កន្លះ ទៅ ២ ខែ ទើប អាច​កាត់​យក​ទៅ​ដាំ​បាន
  • ការចង​រុំ​ស្រោប​ពីលើ​ដី​យើង​អាច​ប្រើ​ស្រកីដូង ឬ​ថង់ប្លាស្ទិក​ក៏បាន ប៉ុន្តែ​យក​ល្អ​ប្រើ​ ​ស្រកី​ដូង ព្រោះ​វា​ងាយ​ជប់​ទឹក​ធ្វើឲ្យ​មាន​សំណើ​មជាប់ ហើយ​កាត់បន្ថយ​ការ​ស្រោច​ទឹក។ ចំពោះ​ការ​លាប​ខ្លាញ់​គោ គឺ​ជំនួយ​ ​ឲ្យ​ឆាប់​ដុះ​ឫស។​

​*សរុបមក តាម​បទពិសោធន៍​ទាំង​ពីរខាងលើគឺ ដើម្បី​បំបៅ​មែក​ល្មុត​ឲ្យ​ដុះ​បានល្អ យើង​ត្រូវ​កត់សំគាល់​លើ​លក្ខណៈ​ ​មួយចំនួន​ដូច​ខាងក្រោម៖

  • ជ្រើសរើស​យក​មែក​បំពង់មក​បំបៅ​
  • កោស​រំអិល​ចេញ​នៅ​មុខ​ដែល​ត្រូវ​បំបៅ កុំឲ្យ​ដោយសា​ច់ឈើ ។ កោស​ហើយ​អាច​ទុក​ឲ្យ​ស្ងួត ឬ​លាប​ខ្លាញ់​គោ​ ​ ​

យក​ដី​មាន​ជីជាតិ​ច្រើន​មក​រុំ​បិទមុខ​បំបៅ​

  • ចង ​រុំ​ប្លា​ស្ទិក​ឲ្យ​ណែន ឬ​ប្រើ​ស្រកី​ដូង យក​ល្អ​ប្រើ​ស្រកីដូង​ធ្វើ​ជា​ឧបករណ៍​រុំ​ចង​មុខ​បំបៅ ព្រោះ​វា​ងាយ​ជក់ទឹក​ ​ជាង​ស្បោង​ប្លា​ស្ទិក
  • បន្តក់​ទឹក​ឲ្យ​សើម​រៀងរាល់ថ្ងៃ​រយៈពេល​មួយអាទិត្យ ទើប​បន្ថយ​ការ​ស្រោច​ទឹក ២ ទៅ ៣ ថ្ងៃ​ម្តង​
  • បន្ថយ​ការ​ស្រោច​ទឹក នៅពេល​ដែល​ឃើញ​មុខ​បំបៅ​ដុះ​ពន្លក​ឫ​សសៗ៕

 

អត្ថបទ៖ ខេមបូឌាអេចបេ្រសញូស៍ / IT CAMBO

រូបភាពពី៖ Sothea Houy / Keo Chanbo