ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
វិធីធ្វើថ្នាំដាក់ដើម្បីកំចាត់ឌួងស៊ីត្រួយដូង!
១. វិធីធ្វើ
- យកថ្នាំដាក់ក្រឡាតគ្រាប់សរដែលយើងទុកក្នុងទូរខោអាវកុំឲ្យក្រឡាតចូល ចំនួន២ទៅ៣ គ្រាប់មកបុកឲ្យទៅជាគ្រាប់ល្អិតតូចតែកុំឲ្យម៉ដ្ឋពេក
- យកមកលាយជាមួយដីខ្សាច់។
២. វិធីប្រើថ្នាំ
- ក្រោយពីយើងធ្វើការលាយថ្នាំរួចហើយ យើងត្រូវធ្វើការសំអាត ស្រកីដូងដែលវាជាប់នៅខាងលើដើមតាមគល់
ធាងឲ្យអស់ - យកថ្នាំរោយចូលតាមចន្លោះគល់ធាងវា
- អនុវត្តដូចនេះ វានឹងរត់ចេញអស់ពីដើមដូងមិនហ៊ាននៅទៀតទេ
- ធ្វើបែបនេះ១ឆ្នាំ២ដង នោះនឹងគ្មានពួកមេឌួងចង្រៃមកស៊ីដូង យើងទៀតឡើយ។
ចែករំលែកបទពិសោធន៍ពីលោក៖ Vuthy ka sy kor