ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើសម្លណាំយ៉ា ឆ្ងាញ់ៗ!

20-Sep-2019 09:55 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ត្រី ៩០០ក្រាម, ខ្ទិះដូងក្បាល ១កូនចានចង្កឹះ, ខ្ទិះចុង ៤កូនចានចង្កឹះ, គ្រឿងបុក ១ចានល្មម (គល់ស្លឹកគ្រៃ រមៀត ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម កាពិ និងអំបិលបន្តិច បុកចូលគ្នា), ស្លឹកក្រូចសើច ៤-៥សន្លឹក, សណ្តែកដីលីង ២០០ក្រាម បុកឲ្យម៉ត់ល្មម (ដាក់ ឬមិនដាក់ក៏បាន), ទឹកត្រី ២ស្លាបព្រាបាយ, ស្ករ ២ស្លាបព្រាបាយ, ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.ត្រីយកទៅស្ងោរដាក់ស្លឹកក្រូចសើចចូល (ដើម្បីកាត់ឆ្អាប់) ស្ងោរឆ្អិនហើយបេះយកតែសាច់ត្រីទុកមួយឡែក

២.យកគ្រឿងដែលបុកហើយដាក់បុកជាមួយសាច់ត្រី និងសណ្តែកដីបុកចូលគ្នាឲ្យសព្វទុកមួយឡែក

៣.ដាំឆ្នាំងដាក់ក្បាលខ្ទិះ និងសាច់ត្រីដែលបុកជាមួយគ្រឿងហើយចូលច្របល់ចូលគ្នាឲ្យសព្វ

៤.បន្ទាប់មកដាក់ទឹកត្រី, ស្ករ, ម្សៅស៊ុប និងខ្ទិះចុងចូលច្របល់ចូលគ្នាឲ្យសព្វ បើគោកអាចបន្ថែមទឹកបន្តិចតាមចំណូលចិត្ត ទុករម្ងាស់ប្រហែល ៣-៥នាទី រួចភ្លក្សមើលល្មមតាមចំណូលចិត្ត ឆ្អិនហើយដួសដាក់ចានជាការស្រេច។  ហូបជាមួយនំបញ្ចុក និងបន្លែខ្ចីៗស្រស់ៗ ឆ្ងាញ់អស់ទាស់៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។