វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ ពងមាន់ ២-៣គ្រាប់, ម្សៅចាហួយ ១០ក្រាម, ស្ករស ១៥០ក្រាម, ទឹកស្អាត ១លីត្រ, ស្លឹកតើយ ២-៣សន្លឹក (ដើម្បីឱ្យមានក្លិនឈ្ងុយ ដាក់ ឬមិនដាក់ក៏បាន)។
វិធីធ្វើ៖
១.គោះពងមាន់ដាក់ចានវាយបញ្ចូលគ្នាឱ្យសព្វ រួចច្រោះកុំឱ្យដោយកាក
២.ដាំឆ្នាំងដាក់ទឹកចូលដាំឱ្យពុះ រួចដាក់ម្សៅចាហួយចូលកូរឱ្យសព្វ ហើយដាក់ស្លឹកតើយ និងស្ករសចូលកូរឱ្យសព្វចូលគ្នាល្អ ទុកមួយរំពុះ
៣.បន្ទាប់មកស្រង់ស្លឹកតើយចេញ ហើយចាក់ពងមាន់ចូលរាយជាសរសៃឱ្យពេញឆ្នាំងកុំឱ្យដុំៗ រួចកូរចូលគ្នា
៤.រួចរាល់ហើយលើកចេញពីចង្រ្កានចាក់ចូលចាន ឬពុម្ព ពេលដួសចាក់ចូលកូរផងកុំឱ្យពងមាន់ដុំៗ ទុកចោលឱ្យត្រជាក់ឡើងជាចាហួយជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវិធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។