ឯកសារកសិកម្ម
វិធីសាស្ត្រកម្ចាត់ក្តាមកាត់ស្រូវក្នុងស្រែ និងបឹងចិញ្ចឹមត្រី តាមបែបធម្មជាតិ មានប្រសិទ្ធភាពពិតៗ!
រូបភាព
នេះជាបទពិសោធន៍របស់លោកពូ កែវ សំអុល ដែលជាកសិកររស់នៅ ភូមិព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ គាត់បានចែករំលែកវិធីសាស្រ្តក្នុងការកម្ចាត់ក្តាម ដែលកាត់សន្ទុងស្រូវរបស់គាត់ ដែលគាត់អនុវត្ត ហើយផ្តល់នូវលទ្ធផលយ៉ាងភ្ញាក់ផ្អើល!
សម្រួលអត្ថបទដោយ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
វិធីសាស្ត្រ គឺ :
យកផ្លែល្ពៅខ្ចីមកកាប់ចិញ្ច្រាំ
ព្រាចចូលក្នុងស្រែដែលត្រូវក្តាមបំផ្លាញ
ក្រោយព្រាចហើយរយៈពេល ២ ទៅ ៣ ថ្ងៃ សង្កេតឃើញ លែងមានក្តាមកាត់ស្រូវទៀតហើយ ។
ដោយឃើញមានប្រសិទ្ធភាពដូច្នេះ លោកពូបានកាប់ចិញ្ច្រាំល្ពៅខ្ចីនេះ ព្រាចដាក់នៅក្នុងបឹងរបស់គាត់ដែលមានចិញ្ចឹមត្រី ក្រោយពីការព្រាចល្ពៅរយៈពេល ២ ថ្ងៃ ៣ ថ្ងៃ គាត់សង្កេតឃើញថាក្តាមលែងស៊ីកូនត្រីគាត់ទៀត ហើយឃើញក្តាមងាប់អណ្តែតលើផ្ទៃទឹក ។
ផ្លែល្ពៅខ្ចីវាមានជាតិជ័រម្យ៉ាងដែលធ្វើឲ្យក្តាមងាប់បានក្នុងរយៈពេល ២ ទៅ ៣ ថ្ងៃ ក្រោយពីបានស៊ីផ្លែល្ពៅនោះ ។
ដើម្បីកំចាត់ក្តាមកាត់សន្ទូងខ្ចីៗ គេក៏អាចសាកល្បងប្រើរុក្ខជាតិមួយចំនួនដូចជា ជ្រលាត់ដៃ ដើមរលេះជើងក្តាម ផ្លែល្ពៅខ្ចីកាប់ព្រាចដាក់ក្នុងស្រែ ៕
អត្ថបទ៖ អ៊ាង សុផល្លែត