ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

ប​ច្ចេកទេសធ្វើឱ្យ​សំណាប​ថ្លោស​ល្អ​សម្រាប់់​យក​ទៅ​ស្ទូង!

16-Aug-2017 03:30 PM

រូបភាព


ដោយ: Uddam

ប​ច្ចេកទេសធ្វើឱ្យ​សំណាប​ថ្លោស​ល្អ​សម្រាប់់​យក​ទៅ​ស្ទូង!

១. រើស​យក​តែ​គ្រាប់​ពេញ​សុទ្ឋ​ល្អ​ទៅសា​បដោយ​រើស​ចេញ​នូវ​គ្រាប់​ដែល​មាន​ពណ៌ និង​រាង​ខុសធម្មតា​ចោល ។ កសិករ​អាច​ត្រូវ​ចំណាយពេល​ច្រើន​បន្តិច​មែន តែ​ការប្រើ​ពូជ​សុទ្ឋ​ល្អ នាំ​អោយ​កសិករ​ទទួល​បាន​ផល​ច្រើន ហើយ​លក់​ស្រូវ​បាន​ថ្លៃ​ទៀតផង ។​

២. យក​គ្រាប់​ដែល​រើស​ហើយ ទៅ​ត្រាំ​ជាមួយ​ទឹក​មាន​ជាតិ​ស្តៅ (​ទឹក​ដែល​ត្រាំ​ជា​មួយ​គ្រាប់​សំបក​ឬ​ស្លឹក​ស្តៅ​) ដើម្បី​ជួយ​ការពារ​គ្រាប់​ពី​ការបំផ្លាញ ពី​សត្វល្អិត​ផ្សេងៗ ។​

៣. រៀបចំ​ថ្នាលសំណាប​គោក ដូច​រង​ស្ពៃ ដើម្បី​ជៀសវាង​កុំអោយ​សំណាប​លិច​ទឹក ដែល​នាំ​ឱ្យ​វា​លូ​តរាង​វែង (​លូត​តែ​កំពស់​តែ​មិនសូវ​រីក​ទទឹង​) ។​

៤. ប្រើ​ជីកំប៉ុស ឬ​ដីមមោក​ព្រៃ (​ដីស្រទាប់លើ​នៅក្នុង​ព្រៃ​) ឬ​គុម្ពោត​ព្រៃ​ឱ្យ​បាន​ច្រើន ។ ជីកំប៉ុស​នាំឱ្យ​ដី​ផុស​ហើយ​សើម​បាន​ល្អ​ដែល​ជា​អំណោយផល ដល់​ការលូតលាស់ របស់​សំណាប ។​

៥. សាប​ស្តើង​ជាង​ធម្មតា​ដើម្បី​ឱ្យ​ដើម​សំណាប​និមួយៗ​ដុះ​រីក​មាឌ​ទទឹង​បានល្អ (​សំណាប​ថ្លោស​) ។​

៦.ក្រោយពេល​សាប​ហើយ​គ្រប​ដី​ដោយ​ប្រើ​ស្លឹកឈើ(​ប្រើ​ទាំង​ស្លឹក​ទាំង​មែក​) ហើយ​ដក​ស្លឹកឈើ​ចេញ​ពេល​សំណាប​ចាប់ផ្តើម​ដុះ។

៧. ដកសំណាប​នៅ​កន្លែង​ដែល​ចង្អៀត​ពេក​ចេញ​ខ្លះ ។​

៨. ស្រោច​ទឹក​បន្ថែម​ប្រៀប​ដូច​ស្រោច​កូន​ស្ពៃ​ក្នុងករណី​អត់​មាន​ភ្លៀង ។ គេ​គួ​រលាយ​ទឹក​ជាមួយ​ទឹកនោមគោ​ក្នុង​បរិមាណ​១​ចែក​១០ (​ទឹក​នោម​ដែល​ទុក​ឱ្យ​កាច់ បាន​ជាង​៧​ថ្ងៃ​) ដើម្បី​ជំរុញ​ការលូតលាស់​បន្ថែម ។​

៩. នៅពេល​ដកសំណាប​ទៅ​ស្ទូង ដក​តែ​ដើម​សំណាប​ថ្លោស​ជាងគេ ទៅ​ស្ទូង​បាន​ហើយ ។​

​ ក្នុងចំណោម​បច្ចេកទេស​ទាំង ៩ ខាងលើ​នេះ​ កសិករ​អាច​ជ្រើសរើស មួយ​ណា​មក​អនុវត្ត​ក៏​បាន​ដែរ តែ​ការ​ផ្តុំ​ចូលគ្នា​បាន​ច្រើន​ចំណុច នាំមក​នូវ​ផល​ល្អ​ជាង​ការអនុវត្ត​បាន​តិច​ចំណុច ។

ទោះ​ក្នុង​ករណី​យ៉ាងណា​ក៏​ដោយ​កសិករ​គួរ​អនុវត្ត​អោយបាន​នូវ​ចំណុច​ទី​១ និង​ទី​៩​ គឺ​រើ​សីស​តែ គ្រាប់​ល្អៗ​ទៅ​សាប និង​សំណាប​ថ្លោស​ទៅ​ស្ទូង ដែល​អាច​ទទួលបាន​ផល​ល្អ ៕

ប្រភព៖​ មជ្ឈមណ្ឌល​សិក្សា និង​អភិ​វឌ្ឈន៍កសិកម្ម​កម្ពុជា (​សេ​ដាក​)