ឯកសារកសិកម្ម
រូបភាព
១. សម្ភារ៖
ផើងដែលមានទំហំមាត់ប្រមាណ៦តឹក ជម្រៅ៦តឹក
ស្រកីដូងម៉ដ្ឋ អង្កាមដុត
ដីមមោក
ខ្សែសម្រាប់ចង។
២. វិធីផ្សាំកូន៖
ត្រូវមានលាមកសត្វស្ងូត២០% ដីស្រទាប់លើ២០% ដីខ្សាច់៤០% ធ្បូងអង្កាម២០%ភាគ ទឹកជីកំប៉ុស
លាយវត្ដុធាតុដើមបញ្ចូលគ្នាឲ្យសព្វ រួចដាក់រៀបចំជាថ្នាលមួយ ឬដាក់ថង់បណ្តុះ ហើយលាយទឹកជីកំប៉ុស ជាមួយទឹកធម្មតា ស្រោចឲ្យមានសំណើម៧០% ហើយគ្របឲ្យជិត ៣ថ្ងៃក្រោយស្រោចទឹកជីរួចត្រឡប់ម្តងទៀត ដើម្បីឲ្យល្បាយឆាប់កាច់បញ្ចូលគ្នានៃវត្ថុធាតុដើម
កាត់ដើមស្រកានាគប្រវែងប្រមាណ២តឹក ចងភ្ជាប់គ្នាហើយទុករយៈពេល១ថ្ងៃ ចិតសំបកនៅផ្នែកខាងក្រោមប្រមាណ ២សង់ម៉ែត ដោយទុកស្នូលកណ្តាល ចងភ្ជាប់គ្នាហើយទុករយៈពេល១ថ្ងៃ រួចយកវាទៅដាក់ដោតចូលក្នុងថ្នាលផ្សាំ និងស្រោចទឹកមួយថ្ងៃម្ដង
ត្រូវធ្វើរោងនៅកន្លែងមានពន្លឺគ្រប់គ្រាន់ក្រោមម្លប់ដើម្បីផ្សាំកូន មិនត្រូវឲ្យមានកំដៅថ្ងៃខ្លាំងនោះទេ។
៣. វិធីដាំ៖
ចោះរន្ធនៅបាតផើងដើម្បីកុំឲ្យវាដក់ជាំទឹក
លាយដីមមោគ៦០% ស្រកីដូង២០% អង្កាមដុត២០% ដាក់ក្នុងផើង
យកពូជដើមស្រការនាគមកដាក់ដាំនៅកណ្តាលផើងជ្រៅប្រមាណកន្លះតឹក រួចដោតបង្គោលចងផ្អោបដើមវាកុំឲ្យដួល និងឲ្យវាតោងផងដែរ។
៤. ការថែទាំ៖
បន្ទាប់ពីដាំរួចស្រោចទឹករាល់៣ថ្ងៃម្តង
ដាក់ជី 15-15-15 ឬ 16-16-16 ២ស្លាព្រាបាយក្នុង១ផើង រាល់១៥ថ្ងៃម្តង ពេលដាក់ជីរួចត្រូវស្រោចទឹក៣ថ្ងៃជាប់គ្នា
ដាក់ជីលាមកមាន់ ឬលាមកគោប្រមាណ៣ក្តាប់ដៃរាល់មួយខែម្តង ដោយលាយជាមួយជី 15-15-15 ឬ 8-24-24 ក្នុងបរិមាណ២ស្លាព្រាបាយ
នៅពេលដែលវាមានអាយុ ៨ខែទៅ១ឆ្នាំ វានឹងចាប់ផ្តើមមានផ្កា។
អត្ថបទដោយ៖ អ៊ាង សុផល្លែត