ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសការដាំត្រប់វែង

26-Aug-2017 11:46 AM

រូបភាព


ដោយ: Uddam

១-​ការជ្រើសរើស​ពូជ​ ​ជ្រើសរើស​ពូជ​ត្រប់ ណា​ដែល​ល្អ មិន​យក​គ្រាប់​ខ្ចី​ពេក មក​ព្រោះ​បន្តា​ប់​មក​ជ្រើសរើស​កូន​ដែល​ថ្លោស​ល្អ​មក​ដាំ ។​

២-​ការរៀបចំ​ដី​ ​មុនពេល​ដាំ​យើង​ភ្ជួរ​២​ទៅ​៣​ដង ។ ភ្ជួរ​លើក​ទី​១ ​ដើម្បី​កំចាត់​ស្មៅ​ដោយ​មុន​ភ្ជួរ​យើង​បាញ់ថ្នាំ​កំចាត់​ស្មៅ ហើយ​ទុក​រយៈពេល​ ៣​ទៅ​៧​ថ្ងៃ ​ទើប​ភ្ជួរ​លើក​ទី​២​ ហើយ​រាស់​អោយ​រាបស្មើ​តែម្ដង ។ បន្ទាប់​មក លើ​ករង ដាំ កាប់​រណ្តៅ​ដាំ​ដែលមាន​ទំហំ​២​តឹក​បួន​ជ្រុង​ពី​គុ​ម្ព ​០.5 ទៅ​០.7 ម៉ែត្រ​។​

៣-​ការដាំដុះ​ ​យក​កូន​ត្រាប់​ដែល​ថ្លោស​ល្អ ​និង​មាន​សុខ​ភាពល្អ​ដែលមាន​កំពស់ 1 តឹក​មក​ដាក់​ដាំ​ក្នុង​រណ្តៅ​រួច​ស្រោច​ទឹក​អោយ​សើម​ល្មម​។​

៤-​ការប្រើ​ជី​

៥-​ការថែទាំ​ -​ស្រោច​ទឹក​ -​ជ្រុំ​គល់​ដកស្មៅ​ -​ការពារ​រោគ​បំផ្លាញ​ -​ក្តិច​ស្លឹក​ចាស់ៗ​ចេញ​។

៦-​ការប្រមូល​ផល​ ​ក្រោយពី​ដាំ​បាន​រយះពេល​1.5 ខែ​អាច​ប្រមូល​ផល​បាន​ហើយ​។​

ប្រភពៈ vreadweb