វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ ត្រី ១ក្បាលល្មម, អំបិល, គល់ស្លឹកគ្រៃ ១គល់, ស្លឹកក្រូចសើច ២សន្លឹក, ខ្ទឹមក្រហម ៣ដុំហាន់ស្តើងៗ, ខ្ទឹមសចិញ្រ្ចាំ ៥កំពឹស, ម្ទេសហាន់ល្អិតៗ (ដាក់តាមចំណូលចិត្ត), អំពិលទុំ ២ស្លាបព្រាបាយ, ទឹកត្រី ៥ស្លាបព្រាបាយ, ស្ករ ៥ស្លាបព្រាបាយ, អំបិលបន្តិច, ទឹក កន្លះកូនចានចង្កឹះ, ប្រេងសម្រាប់បំពងត្រី, នំបញ្ចុក, បន្លែមានដូចជា សាលាដ ត្រសក់ សណ្តែកបណ្តុះ ស្តៅ(ដាក់ស្រុះទឹក) ជីរនំបញ្ចុក។
វិធីធ្វើ៖
១.យកត្រីលាងទឹកច្របាច់អំបិលអោយអស់រំអិល ហើយយកគល់ស្លឹកគ្រៃរុំជាមួយស្លឹកក្រូចសើចញាត់ចូលក្នុងពោះត្រី
២.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលអោយក្តៅ ដាក់ត្រីបំពងអោយឆ្អិនក្រៀមល្មម (ប្រើភ្លើងតិចៗល្មម) រួចស្រង់ទុកអោយស្រស់ប្រេង។
៣.ធ្វើទឹកអំពិល ដាក់អំពិលទុំត្រាំទឹកច្របាច់អោយចេញសាច់អំពិល រួចស្រង់គ្រាប់ចេញ
៤.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលបន្តិច ដាក់ខ្ទឹមចិញ្រ្ចាំ និងម្ទេសហាន់ចូលរំលីងអោយក្រហមបន្តិច រួចដាក់ខ្ទឹមក្រហមចូកឆា ២-៣ត្រលប់ ហើយដាក់ទឹកអំពិលទុំ ស្ករ ទឹកត្រី និងអំបិលចូលឆាចូលគ្នាអោយសព្វ ទុកអោយពុះរាងខាប់បន្តិចភ្លក្សរសជាតិមើលល្មមតាមចំណូលចិត្ត (រសជាតិប្រៃ ជូរ ផ្អែម)។
៥.រួចរាល់ហើយរៀបចំបន្លែ និងនំបញ្ចុកដាក់ចាន យកត្រីដាក់ចាន និងដួសទឹកអំពិលទុំដាក់ចាន ជាការស្រេចហូបផ្ទាប់ជាមួយគ្នាឆ្ងាញ់អស់ទាស់៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។