ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
សូមរីករាយទស្សនាវីដេអូបច្ចេកទេសស្តីអំពី ការបណ្តុះកូនដំណាំ ដែលបង្ហាញដោយ លោក ប៉ុង សំណាង អ្នកបច្ចេកទេសសាកវប្បកម្ម នៃគម្រោងប្រើប្រាស់គ្រាប់ពូជបន្លែ ដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភនៅកម្ពុជា។ អង្គការបន្លែពីភពលោក ក្រោមកិច្ចឧបត្ថម្ភពី យូអេសអេអាយឌី។
ដើម្បីបណ្តុះកូនដំណាំបានល្អ យើងត្រូវផ្តោតសំខាន់ទៅលើកត្តា ៤យ៉ាង៖
– ពូជ (គុណភាពពូជ ជាពូជអូភី OP ឬពូជបង្កាត់ F1)
– ល្បាយដីបណ្តុះ
– ថាសបណ្តុះ (ប្រភេទថាសបណ្តុះមានឥទ្វិពលទៅលើសមត្ថភាពនៃការស្តុកទឹក និងចលនាចរន្តខ្យល់)
– លក្ខខ័ណ្ឌបរិស្ថាន (ពន្លឺ/សីតុណ្ហភាព សំណើម/សារធាតុចិញ្ចឹម)។