ឯកសារកសិកម្ម
រូបភាព
១ វត្ថុធាតុដើមដែលត្រូវមាន៖
– គ្រាប់ពូជបន្លែដែលត្រូវដាំ
– ថង់ប្លាស្ទិច ឬថាសសម្រាប់បណ្តុះកូន
– អង្កាម ផេះ ដីខ្សាច់ កំទេចស្លឹកឈើងាប់
– លាមកសត្វស្ងួត / ជីកំប៉ុស
– ដើមចេក (រើសយកដើមធំ)។
២ ការបណ្តុះកូន៖
– លាយអង្កាម ផេះ ដីខ្សាច់ កំទេចស្លឹកឈើងាប់ និងជីកំប៉ុស ជាល្បាយសម្រាប់ធ្វើជាដីសម្រាប់បណ្តុះកូន
– យកគ្រាប់ពូជទៅបណ្តុះក្នុងកូចថង់ប្លាស្ទិចរួចយកជីកំប៉ុស្ត ដីខ្សាច់ និងស្លឹកឈើផ្សេងៗលាយចូលគ្នារួចច្រកចូលក្នុងថង់នោះ
– រក្សាថង់បណ្តុះកូនពូជនេះនៅកន្លែងត្រជាក់មានម្លប់ រួចស្រោចទឹកមួយថ្ងៃម្តងនៅពេលព្រឹក
– នៅពេលកូនបន្លែមានអាយុ ១០-១៤ថ្ងៃ យើងត្រូវកាត់យកថងនោះចេញសម្រាប់យកមកដាំ។
៣ វិធីដាំ៖
– ជ្រើសរើសដើមចេកដែលមានទំហំធំ រួចយកកូនកាំបិតចោះរន្ធមានទំហំ ៦ស.ម ជម្រៅ ៨ស.ម ឬចោះរន្ធទៅតាមទំហំនៃថង់ដែលយើងបានបណ្តុះកូនរួច ហើយចំនួនរន្ធត្រូវសមាមាត្រទៅនឹងទំហំដើមចេក។
– បន្ទាប់ពីដាំរួចត្រូវស្រោចទឹកតែមួយថ្ងៃដំបូងទេ ព្រោះនៅក្នុងដើមចេកមានធាតុទឹកគ្រប់គ្រាន់សម្រាប់ចិញ្ចឹមបន្លែ រួចរក្សានៅកន្លែងដែលម្លប់ និងត្រជាក់។
– ប្រភេទបន្លែដែលអាចដាំបានមានដូចជាៈ សាលាដ ស្ពៃ ត្រកួន និងប្រភេទបន្លែស្លឹកផ្សេងទៀតដែលមិនសូវត្រូវការពន្លឺថ្ងៃច្រើន និងមានអាយុមិនលើសពី ៤០ថ្ងៃ ព្រោះបើលើសពីនេះដើមចេកនឹងស្ងួត និងអស់ជីវជាតិសម្រាប់ចិញ្ចឹមបន្លែ។
– នៅក្នុងដើមចេកសំបូរទៅដោយសារធាតុប៉ូតាស្យូមខ្ពស់ ដែលធ្វើអោយបន្លែមានរសជាតិឆ្ងាញ់។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
(រក្សាសិទ្ធិក្នុងការថតចម្លងផ្សព្វផ្សាយដោយមិនបានទទួលការអនុញ្ញាតពីម្ចាស់គេហទំព័រ និងផេច)