វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ អង្ករដំណើប ៤០០ក្រាម (លាងឲ្យស្អាត ត្រាំទឹកចោល១យប់), ខ្ទិះដូង ១៥០មីលីលីត្រ, ទឹក ១០០មីលីលីត្រ, អំបិល ១ស្លាបព្រាកាហ្វេ, ស្លឹកតើយ ៣សន្លឹក។ គ្រឿងផ្សំសង់ខ្យា៖ ទឹកស្លឹកតើយ ១៥០មីលីលីត្រ (ស្លឹកតើយ ១០សន្លឹក កិនជាមួយទឹក ២០០មីលីលីត្រ), ខ្ទិះដូង ២០០មីលីលីត្រ, ម្សៅពោតសម្រាប់ធ្វើនំ (Corn flour) ៥ស្លាបព្រាបាយ, ម្សៅសម្រាប់ធ្វើនំ (All purpose flour ) ៣ស្លាបព្រាបាយ, ស៊ុត ៣គ្រាប់ (យកតែពងក្រហម), ស្ករស ១៤០ក្រាម ។
វិធីធ្វើ៖
១.យកអង្ករដំណើបលាយជាមួយខ្ទិះដូង និងអំបិលច្របល់ឲ្យសព្វចូលគ្នាល្អ រួចដាក់ស្លឹកតើយចូល ហើយយកទៅដាក់ចំហុយ រយៈពេល ២៥នាទី។
២.ធ្វើសង់ខ្យា យកស៊ុតលាយជាមួយស្ករសវាយច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ទឹកស្លឹកតើយ និងខ្ទិះដូងចូលលាយឲ្យសព្វចូលគ្នា ហើយដាក់ម្សៅទាំងអស់ចូលច្របល់ចូលគ្នាឲ្យសព្វ រួចចាក់ច្រោះកុំឲ្យដោយកាក
៣.បន្ទាប់មកយកសង់ខ្យាស្លឹកតើយដែលលាយហើយ ដាក់រម្ងាស់ដោយប្រើភ្លើងតិចៗកូរវារហូតឡើងខាប់ៗល្មម ហើយលើកចេញពីចង្រ្កាន។
៤.លើកបាយដំណើបចេញយកមកជ្រោយឲ្យសព្វ រួចរៀបវាឲ្យស្មើល្អវិញ ហើយយកដាក់ចំហុយរយៈពេល ១០នាទីទៀត
៥.បន្ទាប់មកទៀតយកសង់ខ្យាទៅចាក់ពីលើបាយដំណើប ដាក់ចំហុយរយៈពេល ២៥-៣០នាទី ទៀត ហើយយកមកទទួលទានបានហើយកាត់ជាដុំៗតាមចំណូលចិត្ត៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖
វីដេអូវីធីធ្វើ៖
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។