ចំណេះដឹងទូទៅ
វិធីធ្វើនំអន្សមខ្នុរ រសជាតិឆ្ងាញពិសេស ងាយស្រួលធ្វើ អាចធ្វើទទួលភ្ញៀវ ពេលគេមកលេងផ្ទះបាន
រូបភាព
នេះជាវិធីធ្វើនំអន្សមខ្នុរ រសជាតិឆ្ងាញពិសេស ងាយស្រួលធ្វើ អាចធ្វើទទួលភ្ញៀវ ពេលគេមកលេងផ្ទះបាន។
*គ្រឿងផ្សំ
-អង្ករដំណើប ១គីឡូត្រាំទឹក ១សន្ទុះលាងស្រង់ទុក សាច់ខ្នុរហែកជាចំរៀកតូច ១ចាន ខ្ទិះដូង ៤០០មីលីលីត្ សាច់ដូងកោស ១ចាន អំបិល កន្លះស្លាបព្រាកាហ្វេ ស្ករស ១៥០ក្រាម និងស្លឹកចេក ១ដុំហែកតូចៗល្មម។
*របៀបធ្វើ
១. មុនដំបូងយកឆ្នាំងដាក់លើភ្លើង បន្ទាប់មកចាក់ខ្ទិះដូងចូលកូរវាមួយភ្លេតសិន។
២. យកអង្ករ សាច់ដូងកោស អំបិល និងស្ករសដាក់ចូលកូរឲ្យវារលាយស្ករប្រហែលជា ៥នាទី។
៣. បន្ទាប់ពីរលាយស្ករដាក់ឆាបន្តិច ក្រោយមកដាក់សាច់ខ្នុរចូលឆាច្របល់ចូលគ្នាទាំងអស់។
៤. បន្តឆារហូតទាល់តែឡើងស្ងួតហើយស្អិតប្រហែលជា ១០នាទីដួសវាទុកឲ្យត្រជាក់សិន។
៥. បន្ទាប់ពីត្រជាក់ហើយចាប់ផ្តើមវេចនំ យកស្លឹកចេកដូសវាដាក់ ៣ស្លាបព្រាបាយមូរខ្ចប់ជារាងវែងកាច់បត់ក្បាលទាំងសងខាង។
៦. ពេលដែលវេចរួចយកវាទៅដាក់ចំហុយប្រហែលជា ៣០-៤០នាទីឆ្អិនជាការស្រេច ៕
រៀបរៀងដោយ៖ កូនផ្កាម្លិះ