ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីធ្វើអរម៉ូនពីត្រយោងចេកធ្វើឱ្យដំណាំមានទងផ្លែស្វិត មិនងាយជ្រុះ ជួយអោយស្រូវផ្លែល្អមិនស្កក និងមានទម្ងន់

05-Sep-2017 03:38 PM

រូបភាព


ដោយ: Uddam

ប្រយោជន៍របស់អ័រម៉ូនត្រយោងចេកគឹ ជួយឲ្យទងផ្លែស្វិត មិនងាយជ្រុះ ក្តឹបជាប់ល្អ ផ្លែមានជាតិម្សៅច្រើន មានរសជាតិឆ្ងាញ់ ជួយអោយស្រូវផ្លែល្អមិនស្កក និងមានទម្ងន់។

១.គ្រឿងផ្សំ

– ត្រយោងចេក 3គីឡូក្រាម

–  កាកស្ករ 1គីឡូក្រាម

–  ទឹកស្អាត 3លីត្រ

២.វិធីធ្វើ

–  ចិតត្រយោងចេកជាចំនិតតូចៗ (បើបុកកាន់តែល្អ)

–  ដាក់ត្រយោងចេកដែលចិតរួចទាំងនោះក្នុងធុង

–  ចាក់កាកស្ករចូលក្នុងធុង

–  ច្របល់វាអោយចូលគ្នាសព្វ

–  បន្ទាប់មកចាក់ទឹកចូល

–  យកឈើកូវារួចគ្របឲ្យជិត

–  ទុកដាក់នៅកន្លែងដែលម្លប់ហើយផ្អាប់ទុករយៈពេល7-10ថ្ងៃ

–   អំឡុងពេលផ្អាប់ត្រូវបើកកូវា១ថ្ងៃ១ដង

៣.វិធីប្រើ

– បន្ទាប់ពីគ្រប់តាមការកំណត់ហើយគឺត្រងយកតែទឹកវាយកមកប្រើ

–  បាញ់រយៈពេល7ថ្ងៃម្តង

–  ចំពោះដំណាំស្រូវយើងអាចបាញ់បានចាប់តាំងពីស្រូវផើមរហូតដល់ស្រូវចាស់គ្រាប់។

ប្រភព៖ ផ្សារកសិកម្មយើង – Our Agricultural Market