ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

ផ្សាំតដើមចាស់ ងាយស្រួល ប៉ុន្មានពូជក៏បាន តោះមើលហើយសាកល្បងទាំងអស់គ្នា

06-Sep-2017 11:37 AM

រូបភាព


ដោយ: Uddam

ផ្សាំតដើមចាស់ ងាយស្រួល ប៉ុន្មានពូជក៏បាន តោះមើលហើយសាកល្បងទាំងអស់គ្នា (វីដេអូខាងក្រោម)៖

វីដេអូ៖

អានអត្ថបទទាក់ទងបន្ថែម៖ វិធីផ្សាំមែកក្រូចឆ្មារសម្រាប់យកទៅដាំឆាប់បានផ្លែ

* សម្ភារៈត្រូវមាន៖

– ថង់ប្លាស្ទិចថ្លា ៥x៨សង់ទីម៉ែត្រ, ថង់ប្លាស្ទិចខ្មៅ ១២x១៥សង់ទីម៉ែត្រ

– កូនកាំបិត ស្រកីដូងស្ងួតហាន់ឲ្យម៉ដ្ឋ កបោរស្លាម្លូ។

* វិធីធ្វើ៖

– លាយកំបោរ១ស្លាព្រាបាយជាមួយទឹក១០លីត្រ រួចស្រោចលើកំទេចស្រកីដូងឲ្យសើមគ្រប់គ្រាន់ដើម្បីការពាកាកើតផ្សិតពេលផ្សាំ ហើយច្រកក្នុងថង់ប្លាស្ទិចថ្លា ៥x៨សង់ទីម៉ែត្រ។

– ជ្រើសរើសចុងមែកក្រូចដែលធ្លាប់មានផ្លែល្អ ដោយកំណត់យកប្រវែង៣តឹកពីចុងត្រួយវាមក។

– ធ្វើការជៀសំបករបស់វាចេញប្រវែង១សង់ទីម៉ត្រ ដោយយកត្រង់ចន្លោះភ្នែករបស់វាទាំងពីរបន្ទាប់មកទុកវាចោលរយៈពេល៤-៥ថ្ងៃ។

– រួចបន្ទាប់ពីនេះមកយើងវះថង់ស្រកីដូងរួចចងផ្អោបជុំវិញកន្លែងដែលជៀសំបកនោះ រួចចងផ្អៀបឲ្យតឹងណែន។

– ត្រូវពិនិត្យមើលសំណើមក្នុងថង់ជាប្រចាំកុំឲ្យវាសើមជ្រុលពេក ហើយបើវាស្ងួតត្រូវបន្តក់ទឹកដាក់បន្ថែម។

– រយៈពេល២០-២៥ថ្ងៃ វានឹងចាប់ដុះឬសចេញមក តែបើនៅរដូវរងារវិញវាអាចមានរយៈពេលយូរជាងនេះបន្តិច។

– បន្ទាប់មកយើងអាចកាត់វាចេញពីដើមយើយយកមកដាក់ដាំនៅក្នុងថង់ប្លាស្ទិចខ្មៅ ១២x១៥សង់ទីម៉ែត្រ ហើយរយៈពេល១៥ថ្ងៃបន្ទាប់យើងអាចយកវាទៅដាំបានហើយ។

– ត្រូវយកថ្នាំក្រហម (ថ្នាំដែលគេប្រើសម្រាប់លាបលើមែកឈើពេលគេកាត់វាហើយ) ទៅលាបលើកន្លែងមែកដែលយើងបានកាត់ចេញនោះរយៈពេលមួយអាទិត្យដើម្បីការពារវាពីការឆ្លង និងកើតរោគផ្សេងៗ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

អានអត្ថបទទាក់ទងបន្ថែម៖ វិធីងាយៗក្នុងការផ្សាំបង្កាត់ពូជដំណាំផ្សេងៗសម្រាប់យកដាំឆាប់បានផលផ្លែ
* សម្ភារៈត្រូវមាន៖

– កំប៉ុងប្លាស្ទិច កូនកាំបិត ស្កុតថ្លា ខ្សែរចង កំទេចស្រកីដូង។

* វិធីធ្វើ៖

– ចោះរន្ធនៅគូទកំប៉ុងប៉ុនទំហំមែកដែលយើងត្រូវផ្សាំ

– វះកំប៉ុងនេះពីចំហៀង ត្រង់ពីមាត់លើរហូតមកដល់បាតរន្ធ

– ធ្វើការជាសំបកជុះវិញមែកត្រូវផ្សាំនោះចេញកម្ពស់ប្រមាណ២ថ្នាំងដៃ រួកោសរំអិលវាចេញ

– យកកំប៉ុងនេះទៅស្រោបមែកដែលត្រូវផ្សាំ រួចយកស្កុតទៅបិតមុខដែលវះនោះឲ្យវាជិតវិញ

– យកស្រកីដូងទៅលាយជាមួយទឹកត្រឹមសើមល្មមមិនជោគពេកទេ រួចយកទៅដាក់ឲ្យពេញកំប៉ុងផ្សាំនោះ រួចគ្របគម្របវាឲ្យេជិត

– ការផ្សាំនេះទទួលបានផលល្អគឺនៅរដូវវស្សា ជាងរដូវប្រាំង ហើយបើឃើញវាស្ងួតសោះទឹកយើងអាចបន្តក់ទឹកចូលឲ្យវាសើមបាន

– រយៈពេល២០ថ្ងៃវានឹងចាប់ផ្តើមចេញឫស។

វិធីនេះយើងអាចធ្វើលើដំណាំមួយចំនួនដូចជាស្វាយ ក្រូច ល្មុត និងដំណាំមួយចំនួនទៀត

សូមបងប្អូនទទួលបានផលល្អ!

☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

អត្ថបទ៖​ អ៊ាង សុផល្លែត