ឯកសារកសិកម្ម
រូបភាព
ស្វែងយល់ពីប្រភេទស្មៅចង្រៃនៃដំណាំស្រូវ និងវិធីកម្ចាត់
1.ស្នោទឹក
Aeschynomene aspera L. Fabaceae
SOLA PITH PLANT, AESAS, dicot
វត្តមាន: តំបន់ទំនាប។
វិធីសាស្រ្តដាំដុះ : ព្រោះគ្រាបើស្ងួត > ព្រោះគ្រាប់សើម។
លក្ខណៈលូតលាស់: ដុះកោងឡើងលើឬទៅលើត្រង់ និងមានមែកច្រើន។ អាចខ្ពស់ដល់ទៅ២ម៉ែត្រ។
សំណើម: ជារុក្ខជាតិទឹក ត្រូវការដីឆ្អែតទឹកទៅដីសើម។
ភាពប្រកួតប្រជែង: មិនបានរាការណ៍។
ការកម្ចាត់តាមបែបដាំដុះ : ភ្ជួររាស់ដីឲ្យខ្ទេចរួចពង្រាយវាដាក់ធ្វើជាជី។
របាយការណ៏ភាពធន់នឹងថ្នាំសម្លាប់ស្មៅ: គ្មាន។
វដ្តជីវិត: ពហុវត្ស។
ទម្ងន់គ្រាប់: ៣៦។
ការបន្តពូជ: ដោយគ្រាប់។
ដំណេកគ្រាប់: ក្នុងរយៈពេលខ្លី។
ផ្កា: ពណ៌លឿងព្រលែតទៅលឿង និងមានទំហំតូចៗ។
រយៈកម្ពស់: រហូតដល់ទៅ១៥០០ម៉ែត្រ។
ពន្លឺ: ត្រូវការពន្លឺថ្ងៃ។
កំណត់សម្គាល់: វាជារុក្ខជាតិប្រភេទ C3 ហើយជារឿយៗធំជាងរុក្ខជាតិប្រភេទ A. indica ហើយត្រូវការដីដែលមានជីជាតិច្រើន។ ផ្នែកស្ពោតរបស់វាត្រូវបានគេយកទៅប្រើជារបស់រុំផលិតផលជាច្រើននៅប្រទេសឥណ្ឌា ហើយវាមានប្រយោជន៏ស្មើនឹងជីធ្វើពីលាមកសត្វឬធ្វើជាដំណាំគម្រប។
មាននៅក្នុង: BAN, CAM, IDO, IND, MYA, NEP, PHI, SRI, THA, VIE
ប្រភព៖ សៀវភៅមគ្គុទេសក៍សម្រាប់ការអនុវត្តជាក់ស្តែង ស្មៅចង្រៃនៃដំណាំស្រូវអាស៊ី។
អានអត្ថបទបន្ថែម៖ វិធីធ្វើចំណីធម្មជាតិដែលជួយឲ្យកូនមាន់ឆាប់ធំធាត់
* ធាតុផ្សំ៖
– ផ្ទី
– បាយ
– ត្រួយ ឬផ្កាស្តៅ
– ចំណីកូនមាន់
* វិធីធ្វើ៖
– ចិញ្ច្រាំផ្ទី និងត្រួយស្តៅឲ្យម៉ដ្ឋ
– លាយផ្ទី៣៥% បាយ៣៥% ចំណីកូនមាន់២០% និងស្តៅ១០% រួចលាយទឹកបន្តិចផង
* ការប្រើប្រាស់៖
– អាចប្រើចំណីនេះសម្រាប់កូនមាន់ដែលមានអាយុចាប់ពី១សប្តាហ៍ឡើង
– ដាក់ចំណីនេះអោយមាន់ស៊ី ២ ឬ ៣ ពេលក្នុងមួយថ្ងៃ ហើយការលាយចំណីម្តងអាចប្រើត្រឹមមួយថ្ងៃ។
– សម្រាប់ខែភ្លៀង ឬខែត្រជាក់យើងត្រូវថែមស្លឹកខ្ទឹមបន្តិចដើម្បីជួយកំដៅដល់កូនមាន់។
អត្ថបទដោយ៖ អ៊ាង សុផល្លែត