ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីងាយៗក្នុងការបង្កើតអរម៉ូនជំនួយឫស

07-Sep-2017 04:33 PM

រូបភាព


ដោយ: Uddam

សូមជួយ share តៗចែកគ្នាដឹងផង អាចសាកល្បងមើលបាន!

វិធីងាយៗក្នុងការបង្កើតអកម៉ូនជំនួយឫស វាជាបច្ចេកទេសកសិកម្មធម្មជាតិ ចំណាយអស់តិចដោយមិនប្រើថ្នាំគីមីឡើយ!

*ធាតុផ្សំមាន៖ កាពិមួយស្លាព្រាបាយ ភេសជ្ជៈ M150 ឬគោជល់មួយកំប៉ុង ប៊ីចេងមួយស្លាព្រាបាយ លាយសារធាតុទាំង៣មុខចូលគ្នា រួចយកលាបនៅលើកន្លែងដែលត្រូវផ្សាំ ដែលយើងបានចិតសំបកចេញលាបដល់ផ្នែកចុងខាងកន្លែងចិតសំបកនោះផង មុននឹងដាក់ផ្សាំ។

ការចែករំលែកពីប្អូនប្រុស សួន ម៉ានិត

សម្រួលដោយ៖ អ៊ាង សុផល្លែត

អានអត្ថបទទាក់ទងបន្ថែម៖ វិធីផ្សំចំណីធម្មជាតិធ្វើឲ្យមាន់ឆាប់ធំធាត់
☞☞ ដំណឹងល្អសម្រាប់បងប្អូនដែលចិញ្ចឹមមាន់

» វិធីផ្សំចំណីធម្មជាតិធ្វើឲ្យមាន់ឆាប់ធំធាត់

សូមជួយ share ចែករំលែកបន្តដល់កសិករខ្មែរយើងផង!

 

* វត្ថុធាតុដើមរកបានក្នុងស្រុក៖

– កន្ទក់២០%

– ពោត២០%

– ចុងអង្ករ២០%

– ដំឡូងមី២០%

– សណ្តែកសៀង១៥%

– សំបកខ្យង ខ្ចៅ ៥%។

* វិធីធ្វើ៖

– កិនបំបែកធាតុផ្សំ រួចលាយបញ្ចូលគ្នា និងត្រូវលាយប្រេងសណ្តែកខ្លះផង រួចលាយទឹកចូលចំណីនោះល្មមមាន់អាចចឹកស៊ីកើត

– ដាក់ចំណីឲ្យវាស៊ី២ឬ៣ដងក្នុង១ថ្ងៃ​

– អាចលាយបន្លែមួយចំនួនដូចេជាផ្ទី ត្រកូនជាដើម ទឹកប្រទាលកន្ទុយក្រពើស្ងោរជាដើមដើម្បីជំនួយឲ្យមាន់ឆាប់ធំធាត់ ឈ្នះជំងឺ។

អត្ថបទដោយ៖ អ៊ាង សុផល្លែត