ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីប្រឡាក់ឆ្អឹងជំនីបំពង ចៀន ឬអាំងឆ្ងាញ់អស់ទាស់!

25-Sep-2019 11:22 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ឆ្អឹងជំនី ៥០០ក្រាម កាប់ជាដុំៗល្មម, ខ្ទឹមសចិញ្រ្ចាំ កន្លះកូនចានចង្កឹះ, ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, ម្រេច ១ស្លាបព្រាកាហ្វេ, ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ, ទឹកត្រី កន្លះស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកឆ្អឹងជំនីដាក់លាយជាមួយខ្ទឹមសចិញ្រ្ចាំ ស្ករស ទឹកប្រេងខ្យង ម្រេច ទឹកស៊ីអ៊ីវ និងទឹកត្រីចូលប្រឡាក់ចូលគ្នាអោយសព្វល្អ ហើយទុកចោលរយៈពេល ១ម៉ោង

២.បន្ទាប់មកយកឆ្អឹងជំនីទៅដាក់បំពង ចៀន ឬអាំង តាមចំណូលចិត្តជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។