ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបង្អែមបបរល្ពៅ ឈ្ងុយឆ្ងាញ់!

25-Sep-2019 04:35 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ល្ពៅ ៥០០ក្រាម, ទឹក ៧០០មីលីលីត្រ, ខ្ទិះដូង ១កូនចានចង្កឹះកន្លះ, សាគូ ៤ស្លាបព្រាបាយ (ដាក់ត្រាំទឹក), ស្ករស ៦ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ, ស្លឹកតើយ ៣-៤សន្លឹក។

វិធីធ្វើ៖

១.ដាំឆ្នាំងដាក់ទឹកចូលដាំអោយពុះ ដាក់ល្ពៅ ស្លឹកតើយ និងខ្ទិះដូងខ្លះចូលសិន ទុករម្ងាស់រយៈពេល ១០នាទី ហើយដាក់សាគូចូល កូរចូលគ្នារម្ងាស់ប្រហែល ៥នាទីទៀត

២.បន្ទាប់មកដាក់ស្ករស និងអំបិលចូលកូរអោយសព្វទុកអោយពុះ រួចដាក់ខ្ទិះដូងចូលទាំងអស់កូរចូលគ្នារម្ងាស់រយៈពេល ៥នាទីទៀត មើលសាច់ល្ពៅឆ្អិនទន់ហើយ (កុំអោយរលួយពេក) ឆ្អិនជាការស្រេច៕


សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។