ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
- ប្រសិទ្ធភាពលើសត្វល្អិត
– ចៃ
– ស្រមោចភ្លើង
– រុយ
– កណ្ដៀរ។
- សមាសធាតុប្រឆាំងនឹងសត្វល្អិត
សម្បកផ្លែក្រូច មានផ្ទុកសមាសធាតុ D-Limonene និង Linalool ដែលមានឥទ្ធិពលដល់ប្រព័ន្ធប្រសាទរបស់សត្វល្អិត។ - ផ្នែកប្រើប្រាស់
– សម្បក
ក្រូចឆ្មារ
ផ្លែក្រូចពោធិសាត់
ក្រូចខ្វិច
ក្រូចសើច (មានប្រសិទ្ធភាពខ្លាំងជាងគេ)
ក្រូចថ្លុង
- វិធីផ្សំ និងប្រើប្រាស់
– ចិតយកសម្បកក្រូចដូចដែលបាន រៀបរាប់ខាងលើ ហើយយកសរសៃសចេញ
– ដាក់សម្បកក្រូចចូលក្នុងក្រឡ ឬ កែវ
– ចាក់ទឹកក្ដៅចូល ក្នុងកម្រិតទឹកក្ដៅ ២ កែវ សម្រាប់សម្បកក្រូច ១ ផ្លែ
– ត្រាំល្បាយរយៈពេលមួយយប់
– សម្រិត ឬ ច្រោះយកទឹកថ្នាំសម្រាប់ប្រើប្រាស់បាញ់លើសត្វល្អិត។
- កំណត់សំគាល់
– ប្រសិទ្ធភាពថ្នាំពុលនឹងកើនឡើងនៅពេលលាយជាមួយទឹកសាប៊ូម្សៅ។
ប្រភព៖ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/សេវាកម្មប្រឹក្សានិងរៀបចំគំរោង