ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីធ្វើអោយដើមផ្លាអ័រគីដេ ផ្កាច្រើនដងក្នុមួយឆ្នាំ

14-Sep-2017 06:46 PM

រូបភាព


ដោយ: Uddam

ដើមផ្កាអ័រគីដេគឺជាផ្កាដែលមានសម្រស់ស្អាតដែល​ត្រូវបានគេដាំនៅតាមផ្ទះ សណ្ឋាគារ ឬផ្ទះសំណាក់និងកន្លែងផ្សេងៗទៀតដើម្បីតាំងលំអរ ប៉ុន្តែដើមផ្កាអ័រគីដេតែងតែផ្កាតែ ២ ឬ ៣ ដង ប៉ុណ្ណោះក្នុងមួយឆ្នាំ។

ខាងក្រោមនេះជារបៀបនៃការធ្វើអោយដើមផ្លាអ័រគីដេ ផ្កាច្រើនដងក្នុមួយឆ្នាំ៖
– ដាក់រុក្ខជាតិនេះក្នុងបន្ទប់ត្រជាក់ដែលមានសីតុណ្ហភាព ១៥អង្សារ សេពេញមួយយប់។
– កាត់បន្ថយការប្រើប្រាសជីអាសូតនិងបង្កើនការប្រើប្រាស់ជីដែលមានផូស្វ័រច្រើន ព្រោះថាផូស្វ័រមានសារៈប្រយោជន៍ក្នុងការជួយអោយអ័រគីដេឆាប់ផ្កា។


– កុំអោយមានខ្យល់ខ្លាំងនៅកន្លែងដែលមានរក្សាទុកអ័រគីដេ។
– ផ្លាស់ទីតាំងរបស់អ័រគីដេដោយទុកក្នុងកន្លែងងងឹត ៥ថ្ងៃ​ និងនៅកន្លែភ្លឺ ៥ថ្ងៃ។ ក្នុងរយៈពេលបីសប្តាហ៍ក្រោយមកអ័រគីដេនឹងចេញពន្លកផ្កាជាមិនខាន។ វិធីសាស្រ្តនេះគឺមានប្រសិទ្ធភាពសម្រាប់តែរុក្ខជាតិដែលមានដើមចាស់ និងមានសុខភាពល្អតែប៉ុណ្ណោះ។


– យើងត្រូវប្រើទឹកកកជំនួសអោយការប្រើប្រាស់ទឹកធម្មតា (ដាក់ទឹកកកពី២ទៅ៣ដុំនៅគល់ផ្កា)។

– ប្រសិនបើឫស រឺស្លឹករបស់វាលូតលាស់ល្អ​ នោះបញ្ជាក់ថាវានឹងជិតចេញផ្កាហើយ។

– អ្វីដែលសំខាន់បំផុតនោះគឺត្រូវប្រាកដថាអ័រគីដេបានទទូលការថែទាំបានត្រឹមត្រូវហើយ វាត្រួវការពន្លឺគ្រប់គ្រាន់ និងមិនត្រូវការសំនើមខ្លាំង។ ក្នុងអំឡុងពេលកំពុងចេញផ្កា ត្រូវស្រោចទឹកតែពីរដងក្នុងមួយសប្តាហ៍៕

អត្ថបទនេះទុកគ្រាន់ជាការចែករំលែកចំណេះដឹងខ្លះៗសម្រាប់បងប្អូនទាំងអស់គ្នា។

ប្រភព៖ ផ្សារកសិកម្មយើង