ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

រុក្ខជាតិជើងចាប អាចព្យាបាលស្ត្រីទាស់កូនខ្ចី  ថ្នាំសរសៃ

14-Sep-2017 07:20 PM

រូបភាព


ដោយ: Uddam

ព្យាបាលស្ត្រីទាស់កូនខ្ចី  ថ្នាំសរសៃ

ប្រភេទរុក្ខជាតិ     ៖ ជើងចាប

វិធីប្រើប្រាស់៖ ដើម និងឫស ដាំទឹកផឹក ពី២០-៣០ក្រាម ក្នុងមួយថ្ងៃ ស្ត្រីទាស់កូនខ្ចី ផឹកក្រោយឆ្លងទន្លេរួច   ថ្នាំសរសៃ។

ប្រភព៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ

 

អានអត្ថបទបន្ថែម៖ រុក្ខជាតិនេះអាចជួយព្យាបាលជំងឺកាចសាហាវបានច្រើនមុខ ក្រួសក្នុងតម្រងនោម ឡើងជាតិអាស៊ីតអ៊ុយរិចឈឺសន្លាក់យ៉ាងពូកែ ជំងឺថ្លោះ គៀបសសៃ ឈឺឆ្អឹង ទោះបីកើតយួរឆ្នាំអាចជាបានដែរ បន្ថយជាតិស្ករក្នុងឈាម បន្ថយខ្លាញ់លើសឈាម
រុក្ខជាតិ៖ ដើមពុកមាត់ឆ្មា

ព្យាបាលជំងឺ៖

– ក្រួសក្នុងតម្រងនោម

– បញ្ចុះទឹកនោម

– ឡើងជាតិអាស៊ីតអ៊ុយរិច

-​ ឈឺ ឬហើមសន្លាក់ដៃជើង

– សម្រួលតុល្យភាពជាតិស្ករក្នុងឈាម សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម

– បន្ថយខ្លាញ់ បញ្ចុះកូឡេស្តេរ៉ូលមិនល្អ បង្កើនកូឡេស្តេរ៉ូលល្អស

– កាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីសំពាធឈាមឡើងខ្ពស់

– បណ្តេញជាតិពុលពីក្នុងសារពាង្គកាយ តាមរយ:ទឹកនោម

– ដំបៅ ហើម ឬរលាក ដោយបុកស្លឹកស្រស់បំពោកលើ។

វិធីធ្វើ

– ហាលស្លឹកពុកមាត់ឆ្មាក្នុងម្លប់ស្ងួត យកស្លឹកប្រមាណ ១៥សន្លឹក ដាំជាមួយទឹក ១លីត្រ

-​ ឬតែកញ្ចប់ស្រាប់ ឆុងនឹងទឹកក្តៅ ដូចឆុងតែ។

បងប្អូនអាចទំនាក់ទំនងលេខម្ចាស់តែ តាមទូរសព្ទនៅលើកញ្ចប់តែពុកមាត់ឆ្មាខាងលើ។

កម្រិតប្រើប្រាស់៖

– មួយថ្ងៃ ១២ក្រាម

– អ្នកដែលពុំមានជំងឺនេះក៏អាចពិសាបានដែរ ក្នុងកម្រិតពី ៤ ទៅ ៦ក្រាម។

វិធីប្រើប្រាស់៖

– ពិសាជាប្រចាំ

-​ ពេលវេលាពិសាប្រសើរបំផុត គឺបន្ទាប់ពីបរិភោគអាហារពេលព្រឹក និងពេលល្ងាចរួច។

*កំណត់សម្គាល់

– នៅពេលបរិភោគតែនេះអាចមានកម្តៅក្តៅក្នុងខ្លួនបន្តិច និងនោមច្រើន។

ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង។

វីដេអូ

**សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលមិនមានជម្រើសផ្សេង។**

ប្រភព៖​ សៀវភៅបៃតង

អានអត្ថបទបន្ថែម៖ បំបាត់ក្អក ស្លេស្ម រយៈពេលត្រឹមតែមួយយប់ប៉ុណ្ណោះ ពិសេសសម្រាប់កូនក្មេង!A Cure For Bad Cough And Eliminates Mucus From The Lungs In Just One Night, It Is Excellent For Kids!

*គ្រឿងផ្សំ/ Ingredients៖

-ខ្ញី​ស្រស់ ឬ​ម្សៅ​ខ្ញី 1ស្លាបព្រាបាយ / Ginger or ground ginger 1 tablespoon

-ទឹកឃ្មុំ/ Honey

-ប្រេងដូង / Coconut oil

-ម្សៅ (ម្សៅមី ម្សៅពោត…) / Flour

-​ក្រណាត់ បង់ស្អិត និង​ស្បៃ​ / Napkin, Gauze, and Bandage

*ការអនុវត្ត/ Instruction៖

– ​លាយ​ទឹកឃ្មុំ​ជាមួយ​ម្សៅ រួចកូរ​ឱ្យ​សព្វ​ល្អ

– Mix honey with flour and stir well

– ដាក់​ប្រេងដូង​ចូល

– Spray little drops of coconut oil

-​ដាក់​ខ្ញី រួច​ច្របល់​ឱ្យសព្វ​ម្តង​ទៀត

– Put ginger or ground ginger and mix it well

– ដាក់​ល្បាយ​លើ​ក្រណាត់ ហើយ​យក​ស្បៃ​រុំ

– Wrap the mixture into a napkin with a gauze.

– ​បិត​វា​លើ​ដើមទ្រូង ឬ​ខ្នង​អ្នកជំងឺ ដោយ​ប្រើ​បង់ស្អិត

– Put the wrap on the back or chest and use a bandage to secure it.

– ចំពោះ​ក្មេងតូច ត្រូវបិត​រយៈពេល​ប្រហែល 2 ទៅ 3ម៉ោង​មុន​ពេល​ចូល​គេង

– Remember that if this is used on kids you should put the wrap on their chest approximately 2 to 3 hours before they go to sleep, and after that take it off.

– មនុស្សធំ​អាចអាចបិត​ពេញ​មួយ​យប់៕

– Older people can put in for the whole night.

អត្ថបទ៖ អ៊ាង សុផល្លែត

(ហាមថតចម្លងអត្ថបទដោយមិនទទួលបានការអនុញ្ញាតពីម្ចាស់គេហទំព័រ)

ឯកសារយោង៖ Organic Health Universe

អានអត្ថបទទាក់ទងបន្ថែម៖ ខ្ទឹមសជួយព្យាបាលរោគក្អកបានធូរស្រាយភ្លាមៗ!
ក្នុង​ក្បូន​ឱសថ​បូរាណ ក៏​ដូ​ជា​វេជ្ជសាស្ត្រ​ទំនើបបាន​វិភាគ​ឃើញថា ខ្ទឹមស​ពិតជា​មានគុណ​ប្រយោជន៍​ដ៏​ច្រើន។ ដើម្បី​ព្យាបាល​ការ​ក្អក​ធ្ងន់ធ្ងរ គប្បី​អនុវត្ត​តាមរបៀប​ខាងក្រោម​នេះ​៖

១- ខ្ទឹមស និង​ទឹកឃ្មុំ​


​វិធីធ្វើ៖

  • យក​ខ្ទឹមស ៤ ប្រាំ​កំ​ពិស លាងឲ្យ​ស្អាត
  • រួច​ដំ​តិចៗ​ឲ្យ​បែក ដាក់​ក្នុង​ចាន​
  • លាយ​នឹង​ទឹកឃ្មុំ​ប្រហែល ៣-៤ ស្លាបព្រា​បាយ

  • ​យកទៅ​ចំហុយ ប្រមាណ ១៥ នាទី
  • ទុក​វា​ឲ្យ​ត្រជាក់។

វិធីប្រើប្រាស់៖

  • ​ផឹក​១​ថ្ងៃ ៣ ដង ១​ដង​ប្រហែល ២ ស្លាបព្រា​កាហ្វេ។
  • ប្រមាណ ៣០ នាទី ក្រោយពេល​ផឹក​ អ្នកនឹង​បាត់​ក្អក ក៏ដូចជា​ជួយ​ឲ្យ​ការ​រលាក​បំពង់ក​ថយ​ចុះ ស្លេះ​ក៏​ហូរ​ចេញ
  • គប្បី​ផឹក​អំឡុងពេល ៣ ថ្ងៃ ដើម្បី​ឲ្យ​ការ​ក្អក រលាក បាត់​ទាំងស្រុង។​

២- ខ្ទឹមស ចំហុយ​ជាមួយ​អំបិល ឬស្ករស​

វិធីធ្វើ៖

  • ប្រើ​ខ្ទឹមស ២-៣ កំ​ពិស សំរាប់​ក្មេង​ ហើយ៧-៨ កំ​ពិស សំរាប់​មនុស្ស​ចាស់
  • យក​ខ្ទឹម​ដំ​ឲ្យ​បែកៗ បន្ថែម​អំបិល​បន្តិច រួច​លាយ​ជាមួយ​ទឹកបន្តិច
  • ដាក់​ចំហុយ​ប្រមាណ ១៥នាទី

វិធីប្រើប្រាស់៖

  • ផឹក​១​ថ្ងៃ ៣​ដង ប្រសិនបើ​អាការ​ក្អក​ធ្ងន់ធ្ងរ។​
  • ថ្ងៃ​បន្ទាប់​ធ្វើបែបនេះ​ដដែល គ្រាន់តែ​បន្ថែម​ស្ករ​១​ស្លាបព្រា​កាហ្វេ ទៅ ២ ស្លាបព្រា​កាហ្វេ
  • អ្នក​អាច​ពុំ​ចាំបាច់​ចំហុយ​វា​ក៏បាន ដោយ​គ្រាន់តែ​រម្ងាស់​វា​ប្រើ​ភ្លើង​តិចៗ ឲ្យ​ល្បាយ​ទឹក​នេះ​នៅសល់ ២/៣ គឺ​ប្រើ​បាន​ហើយ។