ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
គ្មាន

អត្ថប្រយោជន៍យ៉ាងច្រើននៃផ្លែបំពេញរាជ្យ ដែលយើងមិនធ្លាប់បានដឹង

25-Sep-2019 05:05 PM

រូបភាព


ដោយ: Uddam

-ធ្វើឲ្យធ្មេញមានសុខភាពល្អ៖ កំពីងរាជ មិនត្រឹមតែអាច ការពារជំងឺ
មហារីក បានគ្រប់ប្រភេទទេ ប៉ុន្តែលោកអ្នក គ្រាន់តែ ទំពារកំពីងរាជ វា
អាចធ្វើឲ្យធ្មេញ អ្នកភ្លឺសស្អាត បានមួយកម្រិត លើសពីមុនទៅហើយ។
-កាត់បន្ថយកូឡេស្តូរ៉ល ៖ ជាតិសរសៃ ដែលមាននៅក្នុងផ្លែកំពីងរាជ
បានដើរតូយ៉ាងសំខាន់ ក្នុងការកាត់បន្ថយ ជាតិខ្លាញ់ និង កាត់បន្ថយ កូ
ឡេស្តូរ៉ល នៅក្នុងរាងកាយអ្នក បានយ៉ាងមានប្រសិទ្ធភាព។
-ថែរក្យាតុល្យភាពទម្ងន់៖ មានបញ្ហាសុខភាពច្រើនណាស់ ដែលបង្ក ដោយ ការលើសទម្ងន់ ដូចជាជំងឺសាច់ដុំបេដូង , ជំងឺដាច់សរសៃឈាម
ខួរក្បាល និង ជំងឺលើសឈាមជាដើម។
-បង្កើនប្រព័ន្ធភាពស៊ាំ៖ អ្វីដែលពិសេស របស់ផ្លែកំពីងរាជ នោះ គឺជាអាចបង្កើនប្រព័ន្ធភាពស៊ាំ ដោយសារតែ វាសំបូរទៅដោយ សារធាតុ ប្រឆាំងអុកស៊ីតកម្ម។ ម្យ៉ាងវិញទៀត យោងទៅតាមការស្រាវជ្រាវថ្មីៗនេះបានឲ្យដឹងថា វានឹងរក្សា និង បង្កើនប្រព័ន្ធភាពស៊ាំ កាន់តែមាន ប្រសិទ្ធភាព នៅពេលដែលអ្នកមានភាពតានតឹង។
-ការពារជំងឺឬសដូងបាត៖ ជំងឺឫសដូងបាត ជាជំងឺដែលរំារ៉ៃ និងមិន
ងាយព្យាបាលឡើយ។ ដូច្នេះហើយ លោកអ្នកគួរតែ ទទូលទាន កំពីងរាជ ឲ្យបានញឹកញាប់ ដោយសារតែ ការស្រាវជ្រាវ បានឲ្យដឹងថា សារធាតុ ដែល មាននៅក្នុងផ្លែកំពីងរាជ អាចការពារ និង កាត់បន្ថយអត្រា នៃការកើត ជំងឺឫសដូងបាត បានយ៉ាងមានប្រសិទ្ធភាពផងដែរ។
-អាចកំចាត់ជំងឺរាគនិងទល់លាមក ៖ អ្វីដែលលោកអ្នក នឹកស្មាន មិនដល់នោះ គឺ ផ្លែកំពីងរាជអាច ព្យបាលលោកអ្នក ពីជំងឺរាគ និងទល់លាមក ក្នុងពេលតែមួយ។ ព្រោះថា ជាតិសរសៃ នៅក្នុងផ្លែកំពីងរាជ បានស្រូបយកជាតិទឹក នៅពេលដែលអ្នករាគ និងផ្តល់ជាតិទឹកវិញ នៅពេល អ្នកទល់លាមក។ ដូច្នេះ សំរាប់អ្នកដែលមានអាការៈ ទល់លាមក និងរាគ គួរតែទទួលទាន ផ្លែកំពីងរាជ ព្រោះវាអាចជាថ្នាំ ព្យាបាលជំងឺទាំងពីរនេះ ពីថ្នាំធម្មជាតិ៕
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។