ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីធ្វើត្រសក់ចាវ

18-Sep-2017 04:06 PM

រូបភាព


ដោយ: Uddam

*គ្រឿងផ្សំ៖

-ត្រសក់ 10 គ.ក្រ

-អំបិល 1គ.ក្រ

*វិធីធ្វើ៖

-លាងត្រសក់ ហើយចិតក្បាលចោលអោយស្អាត

-ឆូតត្រសក់ បូនទៅប្រាំឆ្នូត កុំអោយដល់គ្រាប់

-ដាំទឹកអំបិលអោយពុះខ្លាំង ចាក់ពីលើត្រសក់

-ត្រាំចោលពីរទៅបីម៉ោង

-ស្រង់យកមកហាល

-ចំណែកទឹកអំបិលចាក់ដាំពុះទុក

-ពេលអស់ថ្ងៃសាត្រសក់យកមកទុក ហើយដាំទឹកអំបិលចាក់ត្រាំម្តងទៀត

-ព្រឹកឡើងស្រង់ហាល

-ធ្វើដដែលៗ ត្រាំហាលអោយបាន 5 ថ្ងៃ រួចឈប់ត្រាំ

-ហាលថែម 2 ថ្ងៃទៀត ហើយដាំទឹកអំបិលលាយស្កសរមួយឆ្នាំង ប្រហែល 2 លីត្រ ទុកអោយត្រជាក់

-ទិញតាប៉ែ 3kg សុំទឹកគេអោយច្រើន យកមកចាវជាមួយត្រសក់ អាចដាក់ប៊ីចេងថែមក៏បាន

-យកទឹកអំបិលដែលដាំហើយត្រជាក់ ចាក់លាយចូលគ្នាទាំងអស់ ហើយដាក់ចូលកែវ។

-2ខែក្រោយទើបញ៉ាំបាន បើវារីកស្ងួតទឹក ដាំទឹកអំបិលស្កសរ ទុកអោយត្រជាក់រួចចាក់ចូលទៀត ។ (គ្របអោយជិតកុំអោយចូលខ្យល់ប្រយ័ត្នខូច)។

នេះជាវិធីសាស្ត្រធ្វើត្រសក់ចាវរបស់បងស្រី Meas Thida ដែលបានចែករំលែកក្នុងហ្វេសប៊ុក ។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

**អានអត្ថបទបន្ថែម៖បច្ចេកទេសបណ្តុះផ្សិតអំបោះ**

១. វត្ថុធាតុដើម​៖

– ស្នូលពោត ឬដើម​ពោត ចំបើង ឬជញ្ជ្រាំង​ស្រូវ អាចម៍រណារ​ដើម​កៅស៊ូ ជាដើម

– វត្ថុធាតុដើម​ដែល​គេ​និយម​ប្រើ​ជាងគេ​ គឺ ចំបើង ឬជញ្ជ្រាំង អាចម៍រណារ​ដើមកៅស៊ូ និងអាចម៍រណារ​ដើមឈើ​សាច់​ទន់។

២. របៀបបណ្តុះ​ផ្សិត​៖

*រូបមន្ត​ទី ១

-យក​ដើម​ពោត ១០០ គីឡូក្រាម ជីធម្មជាតិ ១ គីឡូក្រាម កំបោរ​ស ១ គីឡូក្រាម អាហារ​បំប៉ន ៤ គីឡូក្រាម កន្ទក់​ម៉ដ្ឋ ១០ គីឡូក្រាម ម្សៅដំណើប ១ គីឡូក្រាម រួច​លាយ​បញ្ចូល​គ្នា​ឱ្យ​សព្វ ។

*រូបមន្ត​ទី ២

-យក​អាចម៍រណារ​ឈើ​ទន់ ១០០ គីឡូក្រាម ជីធម្មជាតិ ១ គីឡូក្រាម អាហារ​បំប៉ន ៤ គីឡូក្រាម កន្ទក់​ម៉ដ្ឋ ១០ គីឡូក្រាម ម្សៅដំណើប ១ គីឡូក្រាម លាយ​បញ្ចូល​គ្នា

-​ច្រក​ចូលក្នុង​ថង់​តូច​ល្មម ហើយ​យកទៅ​ចំហុយ​រយៈពេល ៦ ម៉ោង ដើម្បី​រំងាប់​មេរោគ

-ផ្អាប់​វា​រយៈពេល ៤ យប់ រួចហើយចាប់ផ្តើម​អនុវត្ត​វា​តាម​ជំហានៗ​ដូច ខាងក្រោម​នេះ៖

+ សង់រោង និង សម្អាត​រោង បើក​ឱ្យ​ស្រឡះ ដើម្បីឱ្យ​ផ្ទៃ​រោង​ស្ងួត

+ បា​ញ់​ថ្នាំ​នៅ​ខាងក្នុង​រោង និងជុំវិញ​ផ្នែក​ខាងក្រៅ ​ដោយ​សារធាតុ​ធម្មជាតិ​បណ្តាញ​សត្វល្អិត និងការពារ​កុំឱ្យ​មានមេរោគ។ ម្យ៉ាងទៀត ​វា​អាច​ការពារ​កម្តៅថ្ងៃ ភ្លៀង​ន និង​ឱ្យ​ខ្យល់អាកាស​ចេញចូល​បានល្អ

+គួរ​រក្សា​សីតុណ្ហភាព​ឱ្យក្នុង​ចន្លោះ​ពី ២៥ ទៅ ៣២ អង្សា​សេ ដែលជា​សីតុណ្ហភាព​សមស្រប​ចំពោះ​ការ​ចម្រើនលូតលាស់​របស់​ផ្សិត​អំបោះ ។​

+យក​កញ្ចប់​ផ្សិត​ទៅ​ដាក់​ក្នុង​រោង​ដើម្បី​បណ្តុះ បន្ទាប់ពី​វេច​ខ្ចប់​វត្ថុធាតុដើម​ទាំងនោះ​ដាក់​ក្នុង​ថង់តូច​ល្មម​អស់​រយៈពេល​ជិត​មួយ​សបា្តហ៍

+ ពេលដែលស្ព័​រ​ផ្សិត​ដើរ​ពេញ​ថង់​ហើយ ​ត្រូវ​បក​ក្រដាសនៅ​មាត់​កញ្ចប់​ផ្សិត​អំបោះ​នោះ​ចេញ ហើយ​ជ្រើសរើស​កញ្ចប់​ផ្សិត​ដែលមាន​ស្ព័​រ​ដើរ​ពេញ​ថង់ ឬជិត​ពេញ និងមិនមាន​កញ្ចប់ដែលមាន​មេរោគ​លាយឡំ មក​ចាត់ចែង​រៀប​ចំព​ន្យួ​រ ឬតម្រៀប​គ្នា​តាមតម្រូវការ ក្នុង​កម្ពស់​កញ្ចប់​ផ្សិត​អំបោះ​ដែល​ដាក់​ត្រួត​លើ​គ្នា​ចន្លោះ​ពី ១២-១៥ កញ្ចប់។ បើ​រៀប​កញ្ចប់​ផ្សិត​ខ្ពស់​ហួសពេក​អាចធ្វើ​ឱ្យមាន​សភាព​ងងឹត ជ្រុល ខ្យល់​មិនអាច​ចេញចូល​បានល្អ ងាយ​នឹងធ្វើ​ឱ្យមាន​ការ​សន្សំ​មេរោគ ផ្សិត​អំបោះ​ (​មេរោគ​ផ្សិត​ដណ្តើម​ស៊ី​អាហារ​ក្នុង​កញ្ចប់​ផ្សិត ធ្វើឱ្យ​កញ្ចប់​ផ្សិត ឆាប់​ខ្មៅ​រលួយ​លឿន​ជាង​ធម្មតា​) ។​

+ ការបើក​មុខ​ គឺ​ដើម្បី​ឱ្យមាន​ភាពងាយស្រួល ដោយ​បេះ​ក្រដាស​នៅមុខ​កញ្ចប់​ចេញ​ឱ្យឃើញ​អាចម៍ រណារ ហើយ​គួរតែ​ធ្វើការ​បា​ញ់​ទឹក​តិចៗ​នៅមុខ​កញ្ចប់ផ្សិត​នោះ​ផង មិនយូរប៉ុន្មាន​ផ្សិត​អាច​នឹង​ល្មម​បេះ​បាន​ខ្លះ

+​ ​បន្ទាប់ពី​បេះ​លើកទីមួយ​រួច​រយៈពេល​ប្រហែល ១០ ទៅ ១៥ ថ្ងៃ ផ្សិត​នឹង​ចាប់ផ្តើម​ចេញ​ផ្កា​មក​ម្តងទៀត ហើយ​អាច​បេះ​បាន​ទៀត ។ ជាមួយគ្នានេះ យើង​ត្រូវ​ប្រើ​វិធី​ថែរក្សា​ដូច​មុន​ (​ជួនកាល​មុខ​ផ្សិត​អាច ស្ងួត​ក្រៀម គួរ​បា​ញ្ញ់​ទឹក​បង្ហើរ​ជា​ផ្សែង​ទឹក​នៅមុខ​ដុំផ្សិត​បាន តែ​កុំឱ្យ​សើម​ជ្រុល​ពេក​)

៣. វិធី​ផ្តល់​សំណើម​ក្នុង​រោង

– ការ​ស្រោច​ទឹក​ផ្តល់​សំណើម ក្នុង​រោង​ត្រូវ​ស្រោច​ក្នុង​រោង​ឱ្យ មាន​សំណើម​ទាល់តែ​មាន​អា​រ​ម្មណ៍​ថា​ត្រជាក់​ស្រួល​មិន​ស្អុះ ស្អាប់ ប្រយ័ត្ន​កុំឱ្យ​ទឹក​ចូលក្នុង​កញ្ចប់​ផ្សិត​ដល់​ថ្នាក់ ដក់ បើ​មានទឹក​ដក់​នៅ​នឹង​មុខ​កញ្ចប់​ត្រូវយក​កាំបិត​វះ មុខ​ឱ្យ​ទឹក​ចេញ​នៅ​បរិវេណ​ផ្នែក​ខាងក្រោម​ថង់ ដើម្បីឱ្យ​ទឹក​ហូរ​ចេញ

– វិធី​ស្រោច​ទឹក​បើ​ប្រើ​ទុយោ​ត្រូវ​បា​ញ់ឡើងទៅ​ខាងលើ ហើយ​ឱ្យ​ទឹកធ្លាក់​ចុះមក​ត្រូវ​កញ្ចប់ ផ្សិត ឬប្រើ​ក្បាល​ស្រោចដោយ​ដាក់តាំង​ក្បាលសាច​ទៅ​ខាងលើ ​ក៏​អាចជួយ​ការពារ​ទឹក​មិនឱ្យ​ចូលក្នុង​កញ្ចប់​ផ្សិត​បានដែរ

-ប្រហែល ៤-៧ ថ្ងៃ សរសៃ​ស្ព័​រ​ផ្សិត​រួម​ខ្លួន​គ្នា​កកើត​ជា​ពន្លក​ផ្កា​ផ្សិត​ចេញមក។ ពេល​ផ្សិត​ចាប់ផ្តើម​ចេញ​ផ្កា​(​ពន្លក​)​ត្រូវ​ស្រោច​ទឹក​ឱ្យ​ត្រូវ​ផ្កា​ផ្សិត និងដុំ​កញ្ចប់​ផ្សិត តែ​គួរ​ប្រយ័ត្ន​កុំឱ្យ​ទឹក​ចូលក្នុង​កញ្ចប់​ផ្សិត ព្រោះ​អាចធ្វើឱ្យ​កញ្ចប់ផ្សិត​រលួយ ។ ស្រោច​ទឹក​រាល់​ព្រឹក ថ្ងៃ និងល្ងាច អាស្រ័យទៅលើ អាកាសធាតុ​ផងដែរ ។

៤. ការថែរក្សា​

​-ត្រូវ​រក្សា​រោង​ឱ្យមាន​សំណើម​ជានិច្ច

-សំណើម​ដែល​ស័ក្តិសម​គឺ ៨០ ភាគរយ និងសីតុណ្ហភាព ២៥-២៨ អង្សា​សេ ហើយ​ត្រូវ​សម្អាតក្នុង​រោង និងបរិវេណ​ជុំវិញ ជួនកាល​សំណល់​ផ្សិត ដែល​ធ្លាក់ចុះ​មកក្រោម បើ​ទុកចោល​ធ្វើឱ្យ​ស្អុយរលួយ និងមាន​សត្វល្អិត

-ត្រូវ​ឧស្សាហ៍​បាញ់​ទឹក​នៅ​ផ្នែក​ខាងក្រោម​ដែល​មិន​ប៉ះពាល់​ដល់​ផ្សិត​អំបោះ ។​

៥. ការ​បេះ​ផ្សិត

​- ​ពេល​ផ្សិត​ចេញ​ផ្កា និងរីក​ដល់កម្រិត​ដែល​យើង​ចង់បាន​ហើយ ​ត្រូវ​បេះ​ផ្កា​ផ្សិត ដោយចាប់​ត្រង់​គល់​ផ្សិត​ទាំង​គុម្ព​រង្កៀក​ឆ្វេង​ស្តាំ​លើ​ក្រោម ហើយ​ទាញ​ចេញពី​កញ្ចប់​ផ្សិត

-បើ​គល់​ផ្សិត​មិន​ដាច់ មក​អស់​ត្រូវ​ឆ្កឹះ​ចេញ​ឱ្យ​ស្អាត ដើម្បី​ការពារ​កុំឱ្យ​ស្អុយ រលួយ ជា​មូលហេតុ​ធ្វើឱ្យ​កើតមាន​ដង្កូវ​ពី​ការទម្លាក់​ពង​នៃ​សត្វល្អិត​បាន -ការមើល​លក្ខណៈ​ផ្កា​ផ្សិត​ដែល​គួរ​បេះ គឺ​ផ្កា​ផ្សិត​មិន​ចាស់ ឬ ខ្ចី​ហួសពេក មើល​ត្រង់​គែម​ផ្កា​ផ្សិត​នៅមាន​រាង​ក្រឡុប​ទៅខាង​ក្រោម គឺ​គេ​អាច​បេះ​វាបាន

-បើ​គែម​សន្លឹក​ផ្សិត​ង​ឡើងលើ​បានន័យថា​វា​ចាស់​ជ្រុល។ ផ្កា​ផ្សិត​ដែលចាស់​ខ្លាំង​នឹង​បញ្ចេញ​ស្ព័​រ​ជា​ម្សៅ​ពណ៌​ស​នៅ​ខាងក្រោម​ផ្កា​ផ្សិត​ត្រូវ​ឆាប់​បេះ ចេញ ព្រោះ​ស្ព័​រ​ចាស់​ទាក់ទាញ​ឱ្យ​សត្វល្អិត​ចូលមកក្នុង​រោង ។​

៦. ទិន្នផល

-ផ្សិត​អំបោះ​មួយកញ្ចប់​អាច​ផ្តល់​ទិន្នផល​បាន​ពី ៣-៦ ខែ

-ក្នុង​មួយ ខែ​គេ​អាច​ប្រមូល​ផល​ផ្សិត ២ ទៅ ៣ ដង ក្នុង​មួយកញ្ចប់

-វា​អាច​ផ្តល់ ទិន្នផល​ឱ្យ​យើង​ប្រហែល ០,៥ គីឡូក្រាម ​(​អាស្រ័យទៅលើ​ការថែរក្សា​ផងដែរ​)

-ចំពោះ​តម្លៃ​លក់​ទៅកាន់​ទីផ្សារ ៤.០០០ ទៅ ៥.០០០ រៀល ក្នុង​មួយគីឡូក្រាម ។​

អ្នក​ដែល​ចូលចិត្ត​ទទួលទាន​អាហារ​ឆ្ងា​ញ្ញ់ តែ​មិន​ចង់ឱ្យ​ឡើង​ទម្ងន់​គួរ ទទួលទាន​ផ្សិត​មួយ​កូនចាន​ចង្កឹះ​រៀងរាល់ថ្ងៃ ។ ក្រៅពី​អាច​រក្សា​រាង​ឱ្យ​ស្រ​ឡូ​ន​ស្អាត​ហើយ ផ្សិត​ក៏​ជួយ​បង្កើន​សារធាតុចិញ្ចឹម និងពង្រឹង​ប្រព័ន្ធ​ការពាររាងកាយ​ផងដែរ ៕

ប្រភព៖ សៀវភៅបៃតង កសិកម្មភាគ II

**អានអត្ថបទបន្ថែម** បច្ចេកទេសចិញ្ចឹមខ្ចៅបែបធម្មជាតិ
ការចិញ្ចឹមខ្ចៅបែបធម្មជាតិ! ចំណាយតិចចំណេញបានច្រើន មានការពេញនិយមច្រើន ឲ្យតែបងប្អូនមានខ្ចៅលក់នៅទីផ្សារពិតជាមិនសល់នោះទេ!

* ការរៀបចំកន្លែងចិញ្ចឹម៖

– រៀបចំស្រះតូចល្មមដែលមានទទឹង២មែត្រ បណ្តោយ៦ម៉ែត្រ ជម្រៅកន្លះម៉ែត្រ

– ដាក់ក្រាលកៅស៊ូប្លាស្ទិចក្នុងស្រះនោះ និងយកដីដែលមានស្មៅដាក់សង្កត់លើប្លាស្ទិចតាមមាត់ស្រះការពារកុំឲ្យវារសាត់ចេញ

– ដាក់សំណាញ់ព័ទ្ធជុំវិញស្រះ ដាក់បញ្ចូលទឹកស្អាតចូលកម្ពាស់៣តឹក។

* ការរៀបចំចិញ្ចឹម៖

– ដាក់ភក់ចូលកម្រាស់ប្រមាណជិតកន្លះតឹក ដាក់បញ្ចូលទឹកស្អាតចូលកម្ពាស់៣តឹក

– ដាក់លាមកគោស្រស់ប្រមាណ២គីឡូ ស្លឹកកន្ទ្រាងខែត្រ២បាច់ និងដាក់ធាងដូងស្រស់ (អាចកាត់ជា២ក៏បាន) ចំនួន៣ធាងចូលក្នុងស្រះ ដាក់ដាំត្រកួនទឹក ដើម្បីជាជម្រករបស់វា និងជួយបង្កើតចំណីវាផងដែរ  ទុកចោលរយៈពេល២អាទិត្យ

– បន្ទាប់មកដាក់ពូជខ្ចៅចូលចំនួន៦គីឡូក្រាម សម្រាប់ទំហំស្រះនេះ

– ដាក់ចំណីឲ្យវាស៊ីមានដូចជាចកទឹក ស្លឹកល្ហុង បន្លែបៃតងផ្សេងលាយជាមួយឬសរបស់វាហាន់តូចៗ

– ត្រូវបូមទឹកផ្លាស់ប្តូរ១ខែម្តង

   -រយៈពេលប្រមាណ៥ខែឡើងយើងអាចចាប់ផ្តើមប្រមូលផលបានប្រមាណ១០០គីឡូក្រាមសម្រាប់១ស្រះនេះ។

???? ???? បច្ចេកទេសចិញ្ចឹមខ្ចៅបែបធម្មជាតិ!???? ????

???? ???? សូមជួយចែលរំលែកបន្តជាចំណេះដឹងល្អៗដល់កសិករយើង! ???? ????

រៀបរៀងដោយ៖ អ៊ាង សុផល្លែត

ប្រភព៖​សៀវភៅបៃតង កសិកម្ម ភាគ២