ឯកសារកសិកម្ម
រូបភាព
* វិធីដាំ៖
– លាយដីសម្រាប់ដាំមានដូចជា ដីមានជីវជាតិ ជីកំប៉ុស្ត ស្លឹកឈើស្រស់ដែលឆាប់រលួយ ជីអង្កាមដុត និងលាមកគោស្ងួត
– ដកយកកូនវាដែលមានអាយុ២អាទិត្យ មកបណ្តុះផ្សាំក្នុងរងឲ្យបាន១៥ថ្ងៃទើបជីកយកមកដាំ
– យកផើងដែលមានទំហំមុខ៣តឹក ជម្រៅ២តឹក រួចដាក់ល្បាយដីជិតពេញ
– ជីកយកកូនដែលផ្សាំបាន១៥ថ្ងៃយកមកដាំតែ១ដើមក្នុង១ផើង ដើម្បីឲ្យដើមប្រទាលលូតលាស់បានល្អ និងងាយស្រួលថែទាំ ។
* ការថែទាំបន្ទាប់ពីដាំ៖
– មិនថាដាំនៅក្នុងផើង ឬនៅលើដីទេ គឹមិនត្រូវស្រោចទឹកជោគជាំពេកទេ គឹស្រោច១សប្ដាហ៍តែមួយដងប៉ុណ្ណោះ ព្រោះប្រទាលនេះមានសំបកក្រាស់ និងមានជាតិទឹកច្រើនស្រាប់។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
ប្រភព៖ សៀវភៅបៃតងកសិកម្ម ភាគ២
***អានអត្ថបទបន្ថែម៖ វិធីងាយៗក្នុងការធ្វើទឹកខ្មេះពីអង្ករដំណើប*
ទឹកខ្មេះពីគឺជាគ្រឿងផ្សំម្យ៉ាងត្រូវបានគេប្រើសម្រាប់អាហារច្រើនប្រភេទ ដូចជាញាំ ភ្លា ជ្រក់ ទឹកជ្រលក់ សម្រាប់ប្រឡាក់សាច់ ឆារ និងមានអាហារច្រើនមុខទៀត។ ទឹកខ្មេះ ដែលយើងទិញមកពីផ្សារ អាចមានអាស៊ីដច្រើនពេក ធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរក៏មាន បើយើងទិញទឹកខ្មេះថោកៗ គុណភាពមិនល្អយកមកប្រើ។
ការធ្វើទឹកខ្មេះសម្រាប់ប្រើដោយខ្លួនឯងផ្តល់សុវត្ថិភាពឲ្យយើងច្រើនជា និងមានរសជាតិឆ្ងាញ់ជាងទឹកខ្មេះដែលទិញមកពីផ្សារ។
> វត្ថុធាតុដើមដែលត្រូវការ៖
- ទឹកចំនួន ១០ពែង (បើចង់ធ្វើច្រើនបង្កើនចំនួនអង្ករ និងទឹក តាមនោះ)
- អង្ករដំណើប ១ពែង
- ស្ករស
- មេដំបែរស
> របៀបធ្វើ៖
- លាងអង្ករដំណើបឲ្យស្អាត ចំនួន ២ដង ចាក់ដាក់ក្នុងចាន ឬឆ្នាំងធំមួយចាក់ទឹកចូលទៅតាមសមាមាត្រ ទុករយៈពេល ៥ម៉ោង បើចង់បានរសជាតិឆ្ងាញ់ សូមដាក់វាក្នុងទូទឹកកកចំនួនមួយយប់សិន
- យកក្រណាត់ស្អាតមកត្រងយកទឹកអង្ករនេះ ចំណែកអង្ករមិនត្រូវការទេ អាចយកវាទៅដាំជាបាយ ឬបោះចោល
- ទឹកអង្ករដែលត្រងបានត្រូវវាល់សារជាថ្មី
- ដាក់ស្ករសចំនួន 3/4 ពែង ស្មើទឹកអង្ករចំនួន ១ពែង កូរឲ្យស្ករនេះរលាយអស់ទៅក្នុងទឹកអង្ករ។
- ដាក់ទឹកអង្ករ ដែលបានលាយស្ករហើយនេះទៅក្នុងឆ្នាំងមួយតូចល្មម ដាក់ឆ្នាំងមួយធំលើភ្លើងដាក់ទឹកចូលបន្តិច រួចយកឆ្នាំងដាក់ទឹកអង្ករ ដាក់ក្នុងឆ្នាំងធំ ចាក់ទឹកចូលបន្ថែមទៅក្នុងឆ្នាំងធំឲ្យបានស្មើជិតពាក់កណ្តាល (ធ្វើដូចចំហុយ)។
- ដាក់ដាំល្បាយនេះចំនួន ២០នាទី លើកចេញពីភ្លើង រួចទុកវាឲ្យត្រជាក់ ទើបចាក់វាដាក់ក្នុងកែវធំមួយ (កែវ ១០លីត្រ)។
- ដាក់មេដំបែរចំនួន មួយគ្រាប់ធំ សម្រាប់ទឹកល្បាយមួយពែង មុនដាក់ត្រូវកិនមេដំបែរឲ្យម៉ដ្ឋសិន កូរមេដំបែរនេះឲ្យរលាយទៅក្នុងទឹកល្បាយ រួចយកក្រណាត់ស្អាតបត់ជាបីស្រទាប់មកចងមាត់កែវទុកនៅទីមួយស្អាត។
- យើងផ្ងំ ឬបន្ទុំវា ចំនួនបួនទៅប្រាំពីរថ្ងៃ ឬរហូតពពុះក្រាបចុះ លែងមានអណ្តែតទៅខាងលើទៀត។ រាល់បួនទៅប្រាំពីរថ្ងៃម្តងត្រូវច្រោះវាជាមួយក្រណាត់ស្អាត រួចចាក់វាចូលទៅក្នុងកែវផ្សេង យកតែទឹកថ្លាៗនោះបានហើយ។
- ទឹកខ្មេះនេះ អាចប្រើការបានបន្ទាប់ពីរយៈពេល ១០ថ្ងៃ ឬមុននេះកាលណាយើងទុកកាន់តែយូររសជាតិជូររបស់វាក៏មានច្រើន ដើម្បីរក្សាវាទុកប្រើ សូមដាំទឹកខ្មេះនេះឲ្យពុះ រួចចាក់យកតែទឹកថ្លាៗនោះបានហើយ។ ចាក់ដាក់ដបគ្របឲ្យជិត អាចទុកបានយូរសម្រាប់ប្រើការ។
បន្ថែម : ចង់ឲ្យទឹកខ្មេះថ្លាល្អ គោះយកផ្នែកសរបស់ស៊ុតដាក់ចូលទៅក្នុងទឹកខ្មេះ ទុកវាចោលរហូតទឹកខ្មេះថ្លាល្អ ទើបត្រងយកតែទកខ្មេះថ្លាមកទុកសម្រាប់ប្រើការ៕