ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើខ្យងឆាគ្រឿង ឆ្ងាញ់អស់ទាស់!

26-Sep-2019 11:23 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ខ្យង ១គីឡូ, ម្ទេសហាន់ ៥គ្រាប់ ឬតាមចំណូលចិត្ត, ទឹកត្រី ១ស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាបាយ, ម្សៅស៊ុប ១ចុងស្លាបព្រាកាហ្វេ, ទឹកប្រេងខ្យង ១ចុងស្លាបព្រាកាហ្វេ, គល់ស្លឹកគ្រៃ ៣គល់, ស្លឹកក្រូចសើច ៥សន្លឹក, ខ្ទឹមសចិញ្រ្ចាំ ៤កំពឹស, រំដេង ១ដុំ, រមៀត បន្តិច, សណ្ដែកដីលីង ១ខាំ (បុកឲ្យម៉ត់បន្តិច), ប្រេងឆា ២ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកត្បាល់ដាក់បុកគល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ទឹមស រំដេង និងរមៀតចូលគ្នាឲ្យម៉ត់

២.យកឆ្នាំងដាក់ដាំទឹកឲ្យពុះ ដាក់ស្ងោរខ្យងឲ្យឆ្អិនប្រហែល ៥-១០នាទី រួចស្រង់ដាក់កញ្ច្រែងឲ្យស្រស់ទឹក

៣.ដាំខ្ទះឲ្យក្តៅដាក់ប្រេងឆា ខ្ទឹមសចិញ្ច្រាំ និងម្ទេសហាន់ចូលរំលីងឲ្យក្រហមបន្តិច រួចដាក់គ្រឿងដែលបុកហើយចូលឆាចូលគ្នាឲ្យសព្វ ហើយដាក់ខ្យងចូលឆាច្របល់ ២-៣ត្រលប់

៤.បន្ទាប់មកដាក់ទឹកត្រី ស្ករស ម្សៅស៊ុប និងទឹកប្រេងខ្យងចូលឆាឲ្យសព្វចូលគ្នា រួចភ្លក់រសជាតិមើលអាចថែមថយតាមចំណូលចិត្ត ហើយចាំដាក់សណ្ដែកដីលីងចូលជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។