ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ផ្កាស្បៃរឿងយកមកធ្វើជាឱសថធម្មជាតិព្យាបាលជំងឺ និងជាថ្នាំសម្លាប់សត្វល្អិតក្នុងវិស័យកសិកម្មបានថែមទៀតផង!

02-Oct-2017 11:26 AM

រូបភាព


ដោយ: Uddam

ផ្កាស្បៃរឿងជាផ្កាមូយប្រភេទដល់ស្រស់ស្អាតដែលមានផ្កាពីរពណ៌គឺពណ៌លឿងខ្ចី និង លឿងទុំ(ពណ៌ស្លាទុំ)។ គេអាចយកផ្កាស្បៃរឿងមកធ្វើជាឱសថធម្មជាតិព្យាបាលជំងឺ និងជាថ្នាំសម្លាប់សត្វល្អិតក្នុងវិស័យកសិកម្មបានថែមទៀតផង!

សូមមកស្វែងយល់ពីវិធីធ្វើ និងប្រើប្រាស់ផ្កាស្បៃរឿងជាឱសថធម្មជាតិព្យាបាលជំងឺ និងជាថ្នាំសម្លាប់សត្វល្អិតក្នុងវិស័យកសិកម្មខាងក្រោម៖

នៅមានវិធីសក្តិសិទ្ធមួយទៀតព្យាបាលក្អក ពិសេសក្អកមាន់ គឺ

-គេយកផ្កាស្បៃរឿងលាងទឹកស្អាត

-រួចបេះយកត្របកបៃតងចេញ

-ហើយយកតែត្របកពណ៌លឿង និងគ្រាប់វាដាក់ក្នុងចាន (មិនដាក់ទឹកក្នុងចាននេះទេ)

-បន្ថែមស្ករក្រាម ឬទឹកឃ្មុំ

-ដាក់ចំហុយឲ្យវារលួយ រួចច្រោះយកទឹកដែលចេញពីផ្កា (ជាសីរ៉ូ)

-ផឹកមួយស្លាបព្រាបាយ៣ដង ក្នុងមួយថ្ងៃ។

សម្រាប់ការបន្ថយអាស៊ីត ចាំបាច់ត្រូវបន្ថយការបរិភោគសាច់គោ និងសាច់សត្វដទៃទៀត រួមទាំងគ្រឿងក្នុងផងដែរ ហើយពិសាតែពុកមាត់ឆ្មារក្នុងកម្រឹត១២ក្រាម ក្នុងមួយថ្ងៃ។

នេះជាវិធីព្យាបាលក្អកតាមបែបធម្មជាតិ ដ៏មានប្រសិទ្ធភាព

របស់ម្ចាស់គណនីហ៊្វេកប៊ុក Chheng Kimsun ដែលគាត់បានចែករំលែកបទពិសោធន៍។ សូមថ្លែងអំណរគុណចំពោះការចែករំលែក។

២.ព្យាបាលឈឺធ្មេញ

>> បើមានបងប្អូនណាឈឺធ្មេញ ផ្កាស្បៃរឿងអាចជួយឲ្យបាត់ឈឺបាន!!!

**ផ្កាស្បៃរឿង៖ អ្នកត្រូវយកផ្ការបស់វាដែលក្រៀមៗប្រហែល7-8ផ្កា ទៅស្ងោរជាមួយនឹងទឹកស្អាត ហើយអ្នកអាចបៀមវាម្ដងបន្តិចៗពេញមួយថ្ងៃនោះវានឹងជួយកាត់បន្ថយការឈឺចាប់។ ទន្ទឹមនឹងនេះដែរវាក៏ជួយកាត់បន្ថយកម្ដៅខ្ឡួនបានទៀតផង។

៣. ឫសផ្កាស្បៃរឿង ជួយកម្ចាត់ដុំសាច់ដុះលើស្បែក

ជំងឺដុះដុំសាច់ ជា​ជំងឺមួយ​ទូទៅ​មួយ​ប្រភេទ​ដែល​បណ្តាល​មកពី​ស្រទាប់​នៃស្បែក​ដុះ​ចេញ​មក​ជាន់​លើ​គ្នា។ ភាគ​ច្រើន​ជំងឺ​​កើតឡើង​ចំពោះ​មនុស្សវ័យ​កណ្តាល តែ​​វា​ជា​ដុំសាច់​ដែលដុះ​ចេញដោយធម្មជាតិ។ ដូច្នេះ វាគ្មាន​ផ្តល់​ផលប៉ះពាល់ ឬផ្តល់​ទុក្ខទោស​អ្វីឡើយ។ ទោះបីជា​យ៉ាងណាក៏ដោយ មនុស្ស​ជាច្រើន​ចង់​កម្ចាត់​វា​ចេញ ព្រោះ​ដុំសាច់​នោះ​ធ្វើឲ្យ​មនុស្ស​មាន​ទំនុកចិត្ត​លើខ្លួន​ឯងតិច ក៏ដូច​ជា​មិនចង់​ឲ្យ​មើល​ឃើញ​ដុំសាច់​ដែល​ដុះចេញ​មក។

មាន​កត្តា​ផ្សេងៗគ្នា​ដែល​បណ្តាល​ឲ្យ​ដុះដុំសាច់​លើស្បែក។ រួម​មានបណ្តាល​មកពីប្រតិកម្មថ្នាំ កើត​ជំងឺ​ទឹកនោម​ផ្អែម ឬប៉ះ​នឹង​កម្តៅ​ព្រះអាទិត្យ​ខ្លាំង​ពេក។ កោសិកា​ផលិត​ជាតិ​មេឡានីន​ទាក់ទង​នឹង​ការដុះ​ដុំសាច់​លើស្បែក។ ដុំសាច់ដុះ​លើស្បែក​កើត​ចេញមក នៅ​ពេល​កោសិកា​មេឡានីន​រលាក ធ្វើឲ្យ​វាក្លាយ​ជាដុំពក។ អ្នកអាច​បំបាត់​វា​បាន ដោយ​ប្រើប្រេង​លាប​នៅ​លើស្បែក ហើយ​ក៏មានវិធីព្យាបាលតាមបែបធម្មជាតិ​ជាច្រើន​ទៀត​ផងដែរ

>> ឫសផ្កាស្បៃរឿង ត្រូវបានរកឃើញថា មានប្រយោជន៍អាចជួយកម្ចាត់ដុំសាច់ដុះ លើស្បែកបាន។ យក​ឫសផ្កាស្បៃរឿងមកចម្រាញ់ រួចយកទឹកវាមកលាបលើដុំសាច់ ។ អ្នកនឹងកត់សម្គាល់ឃើញថា ទំហ៉នៃសាច់ដុះកាន់តែតូចទៅៗ  ទីបំផុតការប្រើប្រាស់បាន ទៀងទាត់ ធ្វើឲ្យវារលាយបាត់អស់។

 

II.ក្នុងវិស័យកសិកម្ម៖

>>វិធីយកផ្កាស្បៃរឿងមកប្រើប្រាស់សម្រាប់ធ្វើថ្នាំពុលនៅក្នុងកសិកម្ម !

សារធាតុប្រឆាំងនឹងសត្វល្អិត ផ្កាស្បៃរឿងមានផ្ទុកសមាសធាតុឈ្មោះ Thiophenes ដែលអាចបញ្ចេញក្លិនបណ្ដេញសត្វល្អិត និងទាក់ទាញសត្វល្អិតមានប្រយោជន៍។

ផ្នែកប្រើប្រាស់
– ផ្កា
– ដើម។

វិធីផ្សំ និងវិធីប្រើប្រាស់ថ្នាំ
– បុកស្លឹក និងផ្កាស្បៃរឿង 0,៥ គីឡូក្រាម រួចដាក់ចូលក្នុងក្រឡ ឬ កែវ
– ចាក់ទឹក ១ លីត្រចូល រួចរក្សាទុក ១ យប់
– ច្រោះយកមេថ្នាំ មកលាយជាមួយទឹក ៣ លីត្រ
– បន្ថែមទឹកសាប៊ូម្សៅ ១៥ មីលីលីត្រ (សម្រាប់ទឹកលាយរួច ១លីត្រ) ចូលក្នុងថ្នាំរួចកូរឲ្យសព្វ
– បាញ់ថ្នាំពុលលើរុក្ខជាតិ ដែលទទួលរងពីការបំផ្លាញដោយសត្វល្អិត។

ប្រសិទ្ធភាពលើសត្វល្អិត
– ចៃ
– ដង្កូវបំផ្លាញកាហ្វេ។

ប្រភពៈ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/សេវាកម្មប្រឹក្សានិងរៀបចំគំរោង

**អត្ថបទបន្ថែម៖ ចំការ​ផ្កាស្បៃរឿង​ កំពុង​រកចំណូលបាន​ខ្ពស់​នៅ​ខេត្ត​ប៉ៃលិន​**

ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋ​ម្នាក់ អាច​ទទួលបាន​ប្រាក់ចំណូល រហូតដល់​រាប់ម៉ឺន រាប់សែន​បាត (​ប្រាក់​ថៃ​) ដោយ​គ្រាន់តែ​ដាំ​ដើម​ផ្កាស្បៃរឿង​លក់​។ ​ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅក្នុង​ចម្ការ​មួយកន្លែង មាន​ដាំ​ផ្កាស្បៃរឿង​រហូតដល់​ជាង​២​ហិកតា ស្ថិតនៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​។​

​បើតាម​ប្រភពពី​បុរស​ម្នាក់ ឈ្មោះ ខាត់ ថេ​ង អាយុ​៥៨​ឆ្នាំ ជា​មេការ​គ្រប់គ្រង​ចម្ការ​ខាងលើ បានឱ្យដឹងថា ម្ចាស់​ចម្ការ​បាន​ដាំ​ផ្កាស្បៃរឿង​ចំនួន​ជាង​២​ហិកតា អស់​រយៈពេល​ជិត​៣​ខែ​កន្លងមកហើយ គ្រាន់តែ​ដាំ​រយៈពេល​ខ្លី​ប៉ុណ្ណោះ អាច​ទទួលបាន​ផល​កាត់​ផ្កា​លក់​ស្ទើរ​រាល់ថ្ងៃ ដោយ​ក្នុង​១​ថ្ងៃៗ អាច​រកបាន​ប្រាក់ចំណូល​រាប់ម៉ឺន​បាត​(​ប្រាក់​ថៃ​)​។​

​ប្រភព​បន្តទៀតថា បន្ទាប់ពី​ជួល​កម្មករ​ឱ្យដាំ​រហូតដល់​ទទួលផល ពេលនេះ​ថៅកែ​បាន​ជួល​កម្មករ​ក្នុង​១​ថ្ងៃៗ មាន​គ្នា​ចាប់ពី​៨ ទៅ​១០​នាក់​ឱ្យ​ដើរកាត់​ផ្កាស្បៃរឿង ដើម្បី​យកទៅលក់​នៅ​ប្រទេស​ថៃ ហើយ​បើ​ផ្កាស្បៃរឿង​ល្អ គេ​លក់​១​ទង តម្លៃ​៥​កាក់ (​ប្រាក់​ថៃ​)​។​

​គាត់​បញ្ជាក់ទៀតថា ជួនកាល​នៅ​ថ្ងៃសីល ឬ​ថ្ងៃបុណ្យ ថៅកែ​ជួល​កម្មករ​លើសពី​១០​នាក់​ឱ្យ​ដើរ​បេះ​ផ្កា​នៅក្នុង​ចម្ការ​លក់ ទទួលបាន​ប្រាក់​ក្នុង​១​ថ្ងៃៗ ប្រហែលជា​១​សែន​បាត ឯណោះ ។ ចំពោះ​ក ម្មករ​ដើរ បេះ​ផ្កាស្បៃរឿង ក្នុង​១​កញ្ឆេ ថៅកែ​ឱ្យ​ថ្លៃ​ចំនួន​៣០​បាត​(​ប្រាក់​ថៃ​)​។​

​លើសពីនេះ​​ចំណែក​ជនជាតិ​ថៃ​ម្នាក់ ឈ្មោះ ថុង នី ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជា​មេការ​គ្រប់គ្រង​ក ម្មករ រៀបចំ​កំរងផ្កា បានឱ្យដឹងថា ផ្កាស្បៃរឿង​ទាំងនេះ ត្រូវ​ថៅកែ​របស់ខ្លួន ដាំ​ជាង​២​ហិកតា ហើយនឹង​រៀបចំ​ដាំ​ថែម​១​ហិកតា​ទៀត ខណៈ​ប្រទេស​ថៃ នៅតែ​ទទួល​ទិញ​ផ្កា​ទាំងនោះ ដើម្បី​យកទៅ​រៀបចំ​ធ្វើជា​កំរងផ្កា ពេល​មាន​បុណ្យទាន​ផ្សេងៗ ឬ​ពេល​មានកម្ម​វិធី​ពិ សេស នៅក្នុង​មន្ទីរ ឬ​ក្រសួង​ណាមួយ ដោយ​ក្នុង​១​ថង់ មាន​ចំនួន​៥០​ទង អាច​លក់បាន​តម្លៃ​ចាប់ពី​២៥​ទៅ​៣០​បាត ។​

​លោក​បន្តទៀតថា កាលពី​ប្រមូល​ផល​ដំបូង លក់ដាច់​ខ្លាំង​ណា ស់ ក្នុង​១​ថ្ងៃៗ អាច​រកចំណូលបានរ​ហូត​ដល់​រាប់ម៉ឺន ទៅ​រាប់សែន​បាត ខណៈ​ប្រជាជន​ថៃ ទិញ​យកទៅ​ថ្វាយ​សព​សម្តេច​ថៃ​នៅ​ទូទាំងប្រទេស​។​

​ចំណែក​នៅក្នុង​ទឹកដី​នៃ​ប្រទេស​កម្ពុ ជា​វិញ មាន​គេ​ទិញ​ខ្លះ​ដែរ សម្រាប់​យកទៅ​ថ្វាយ​ព្រះ​នៅ​ថ្ងៃសីល ឬ​ថ្ងៃបុណ្យ​ផ្សេងៗ​។ លោក​បញ្ជាក់ទៀតថា ពេលខ្លះ​ក៏មាន​គេ​ទិញយក​ទៅធ្វើ​កម្មវិធី​តាម​មន្ទីរ​នានា​ផងដែរ​។

​សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​ប្រជាពលរដ្ឋ​ម្នាក់ អាច​ដាំ​ដើម​ផ្កា​ស្បៃ រឿង លក់​ប្រាក់​យ៉ាង​សន្ធឹកសន្ធាប់ គួរឱ្យកត់សម្គាល់ ដោយ​គ្រាន់តែ​ដាំ​រយៈ​ពេលខ្លះ​ប៉ុណ្ណោះ ៕

ប្រភព ៖ ANN

**អានអត្ថបទគួរឱ្យចាប់អារម្មណ៍៖ វិធីធ្វើឱ្យក្រូចឆ្មារចេញផ្កា និងផ្លែបានច្រើន!**

រកបានហើយ សម្រាប់អ្នកដាំក្រូចច្រើនឆ្នាំហើយគ្មានផ្លែ!

វិធីងាយៗអស់ប្រាក់តិចបំផុត ពិតជាមានប្រសិទ្ធភាពមែន!

ជួយ share ចែកគ្នាដឹងផង!

ពិតជាមានប្រសិទ្ធភាពមែនក្រូចដាំជិត៥-៦ឆ្នាំផ្លែ ផ្លែមិនលើសពី២-៣ទេ តែក្រោយពីលាយទឹកប៊ីចេងបាញ់ មិនដល់មួយសប្តាហ៍ផង ក៏ចេញផ្កា និងលាស់ត្រួយយ៉ាងច្រើនទៀតផង។

របៀបធ្វើ គឺលាយប៊ីចេង១ស្លាបព្រាបាយជាមួយទឹក២លីត្រ បាញ់លើដើម និងស្លឹកមួយថ្ងៃម្តង ឬពីរថ្ងៃម្តង រយៈពេលមួយអាទិត្យនឹងឃើញលទ្ធផលគាប់ចិត្ត។

អត្ថបទដោយ៖ អ៊ាង សុផល្លែត