ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើចាហួយសង់ខ្យាពងមាន់ (មានវីដេអូ)!

26-Sep-2019 04:42 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ពងមាន់ ៣គ្រាប់, ខ្ទិះដូង ២៥០មីលីលីត្រ, ស្ករត្នោត ១/២កូនចានចង្កឹះ, អំបិល ១/៤ស្លាបព្រាកាហ្វេ, ស្លឹកតើយ ៣សន្លឹក, ទឹកផ្កាម្លិះ ១កូនចានចង្កឹះ, ម្សៅចាហួយ ១/២ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, ថាស, ចាន ឬពុម្ពសម្រាប់ចាក់ចាហួយ។

វិធីធ្វើ៖

១.គោះពងមាន់ដាក់ចានធំល្មម ដាក់ស្ករត្នោត, អំបិល, ខ្ទិះដូង និងស្លឹកតើយចូលច្របល់ចូលគ្នាឲ្យសព្វល្អ រួចចាក់ច្រោះ ឬប្រើស្បៃសម្រាប់ពូត ដើម្បីកុំឲ្យដោយកាក

២.យកឆ្នាំងដាក់ទឹកផ្កាម្លិះចូលលាយជាមួយម្សៅចាហួយចូល យកដាក់ដាំកូររហូតម្សៅចាហួយរលាយសព្វល្អ រួចដាក់ស្ករសចូលកូរចូលគ្នាឲ្យសព្វ

៣.ពេលពុះហើយបន្ថយភ្លើង រួចចាក់ពងមាន់ដែលលាយហើយចូលកូរតិចៗរហូតដល់ពុះម្តងទៀត ហើយលើកចេញពីចង្ក្រានចាក់ចូលថាស, ចាន ឬពុម្ព រួចទុកវាចោលឲ្យកកជាចាហួយជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។